ទទួលស្វាគមន៍ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាដើមឆ្នាំថ្មី ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី To Lam បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងឆ្នាំ២០២២ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោករដ្ឋមន្ត្រីនគរបាល To Lam ទទួលជួបលោកនាយឧត្តមសេនីយ៍ នេត សាវឿន (រូប​ថត៖ vov.vn)

លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងរវាងក្រសួងទាំងពីរនិយាយដោយឡែក ត្រូវបានពង្រឹង និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ តែងតែត្រូវបានយកចិត្តទុកដាក់ និងជម្រុញ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាមួយគ្នា ជាពិសេសដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងលេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្សនៃប្រទេសវៀតណាម ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង”។

លោករដ្ឋមន្ត្រី To Lam បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលភាគីទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំសហប្រតិបត្តិការដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងកងកម្លាំងនគរបាលវៀតណាម និងកងកម្លាំងនគរបាលជាតិកម្ពុជាក្នុងខែតុលា ឆ្នាំ២០២២។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងទាំងពីរក្នុងការពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងបរិបទនៃសកម្មភាពឧក្រិដ្ឋកម្មកើនឡើងនៅក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ vov.vn)

ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី To Lam ដែលបានចំណាយ​ពេលវេលាទទួលជួប​គណៈប្រតិភូ លោកនាយឧត្តមសេនីយ៍ នេត សាវឿន និងលោក​នាយឧត្តមសេនីយ៍ សៅ សុខា បានប្តេជ្ញាជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើស ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រទេសនីមួយៗ នាពេលខាងមុខ ដោយហេតុនេះរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាពជាប្រពៃណី និងភាពជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក្រសួងទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ក៏ដូចជាសម្របសម្រួលដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan