ចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ មាននាយទាហានអមដំណើរ នាយទាហានវិទ្យុទាក់ទង និងនាយទាហានបកប្រែមកពីស្ថាប័ន និងអង្គភាពនានាក្រោមឱវាទក្រសួងការពារប្រទេស និងសាលាយោធានានា។ គ្រូវបង្រៀនជាកម្មាភិបាលដែលមានបទពិសោធន៍ធ្វើការនៅអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ នាយកដ្ឋានការពារសន្តិសុខយោធា (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) និងនាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេស។

leftcenterrightdel
ប្រតិភូ គ្រូ​បង្រៀន និងសិក្ខាកាម ក្នុងពិធីបើកវគ្គហ្វឹក​ហ្វឺន​

ក្នុងរយៈពេលពីរថ្ងៃ សិក្ខាកាមត្រូវបានណែនាំអំពីជំនាញចាំបាច់ ដើម្បីបម្រើគណៈប្រតិភូអន្តរជាតិ និងស្វែងយល់ទីកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍នានានៅឯពិព័រណ៍។ ទន្ទឹមនឹងនោះ តាមរយៈវគ្គហ្វឹកហ្វឺននេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកនយោបាយ និងស្មារតីទទួលខុសត្រូវចំពោះនាយទាហានអមដំណើរ នាយទាហានវិទ្យុទាក់ទង និងនាយទាហានបកប្រែក្នុងការបម្រើព្រឹត្តិការណ៍ការបរទេសសំខាន់ៗរបស់ប្រទេស និងកងទ័ព៕

បកប្រែដោយ Duy Hoan