ផ្លាស់ប្តូរបទពិសោធន៍ស្តីពីសកម្មភាពសហជីពការពារជាតិរវាងវៀតណាម-ឡាវ
កប.អនឡាញ - នៅជំនួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ ភាគីទាំងពីរបានបង្ហាញពីលទ្ធផលលេចធ្លោ គំរូ បទពិសោធន៍ និងការអនុវត្តល្អក្នុងការងារសហជីព និងចលនាកម្មករ ក្នុងប៉ុន្មានឆ្នាំកន្លងមក។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម - ឡាវ ឆ្នាំ២០២០ នារសៀលថ្ងៃទី២៣ វិច្ឆិកា នៅទីក្រុងហាណូយ សហជីពនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ នៃសហជីពកងទ័ពប្រជាជនឡាវ បានរៀបចំពិធីជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការងារសហជីព និងចលនាកម្មករ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។
    |
 |
លោកវរសេនីយ៍ឯក Hoang Van Tiep អនុប្រធានស្នងការនយោបាយ នៃអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាមជូនអំណោយដល់គណៈប្រតិភូសហជីព កងទ័ពប្រជាជនឡាវ |
នៅពិធីជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ ភាគីទាំងពីរបានបង្ហាញពីលទ្ធផលលេចធ្លោ គំរូ បទពិសោធន៍ និងការអនុវត្តល្អក្នុងការងារសហជីព និងចលនាកម្មករ ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ បានលើកឡើងខ្លឹមសារ និងដំណោះស្រាយដើម្បីកែលម្អការងារសហជីព និងចលនាកម្មករ នាពេលខាងមុខ។
តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ភាគីទាំងពីរបានឯកភាពជូនទៅប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជននៃប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហជីពការពារជាតិនៃភាគីទាំងពីរឲ្យបន្តជំរុញការជួបប្រាស្រ័យ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសវៀតណាម និងឡាវ។ បន្ទាប់ពីពិធីជួបប្រាស្រ័យ គណៈប្រតិភូបានទៅទស្សនាទម្រង់ផលិតកម្ម និងធ្វើអាជីវកម្មនៅក្រុមហ៊ុនវាស់វែងផែនទី (អគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម)៕
បកប្រែដោយ Duy Hoan