ក្រុមមេបញ្ជាការនៃកងនាវាប៉ាស៊ីហ្វិកបានទៅដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍កងទ័ពសហភាពសូវៀត សហព័ន្ធរុស្ស៊ី និងវៀតណាមដែលបានពលីជីវិតដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងបញ្ជាការដ្ឋានតំបន់លេខ៤ នៃកងទ័ពជើងទឹកវៀតណាម។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំខេត្ត Khanh Hoa តំបន់លេខ៤ នៃកងទ័ពជើងទឹកវៀតណាម និងកងនាវាប៉ាស៊ីហ្វិក ថតរូបជាអនុស្សាវរីយ៍

ទន្ទឹមនឹងនោះ នាយទាហាន និងនាវិករុស្ស៊ីក៏បានចូលរួមការប្រកួតកីឡាជាមួយយុទ្ធជនរបស់តំបន់លេខ៤ នៃកងទ័ពជើងទឹក និងទៅទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌មួយចំនួននៅទីក្រុង Nha Trang៕

បកប្រែដោយ Thuy Anh