អ្នកយកព័ត៌មាន ៖ តើលោកវាយតំលៃយ៉ាងដូចម្តេចនៅពេលដែលលោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថារបស់ខ្លួននៅឯកិច្ចសន្ទនា Shangri-La នាពេលថ្មីៗនេះថា វៀតណាមធ្វើទំនើបកម្មកងទ័ពដើម្បីការពារមាតុភូមិ?

លោកសាស្ត្រាចារ្យ Carl Thayer៖ ប្រទេសវៀតណាមបានធ្វើទំនើបកម្មកងទ័ពតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សរ៍ទី ២០ ហើយ​ ដោយ​មាន​ការផ្តល់អាទិភាពលើកងទ័ពជើងទឹក និងកងទ័ពការពារដែនអាកាស ទ័ពអាកាស។ វៀតណាមក៏រក្សាការផ្តល់ជាប្រចាំប្រហែល ២% នៃ GDP សម្រាប់ថវិកាការពារជាតិ។ ម្យ៉ាងទៀត ទំនើបកម្មកងទ័ពរបស់វៀតណាមមិនមែនជារឿងថ្មីនោះទេ។ ក្នុងរយៈពេលជាងមួយភាគបួននៃសតវត្សរ៍មកហើយ ដែលវៀតណាមបានទិញនាវាយាមល្បាត នាវាចម្បាំងបំពាក់មីស៊ីល  នាវាពិឃាតប្រភេទ GEPARD នាវាមុជទឹក Kilo-class និងយន្តហោះ​ចម្បាំងទំនើបៗដូចជា Su-27 និង Su-30 ប្រព័ន្ធការពារមីស៊ីលការពារឆ្នេរសមុទ្រ Bastion។ មីស៊ីលទំនើបបាញ់ពីដីទៅអាកាស  ពីអាកាសទៅអាកាស និងមីស៊ីលប្រឆាំងនាវាចម្បាំង។

ចំនួន និងកម្លាំងអាវុធនៃអាវុធទាំងនេះគឺគ្រប់គ្រាន់ដើម្បីការពារផលប្រយោជន៍ជាតិរបស់វៀតណាមក្នុងការស្វ័យការពារ និងការពារអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រ និងកោះនៅសមុទ្រខាងកើត។

leftcenterrightdel
នាវាលេខ០១៦-Quang Trung ចាកចេញពីកំពង់ផែ Visakhapatnam (ឥណ្ឌា) ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកពហុភាគី MILAN ក្នុងឆ្នាំ ២០២២

អ្នកយកព័ត៌មាន៖ វៀតណាមបានប្រកាសជាសាធារណៈអំពីទំនើបកម្មកងទ័ពដើម្បីស្វ័យការពារក្នុងបរិបទថ្មី តើលោកវាយតម្លៃផែនការនេះយ៉ាងដូចម្តេច?

លោកសាស្ត្រាចារ្យ Carl Thayer៖ ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ វៀតណាមបានកាត់បន្ថយការទិញអាវុធយោធា "ធំៗ"។ ព័ត៌មានពីលោក​នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមអំពីទំនើបភាវូបនីយកម្មមានជម្រើសរបស់វៀតណាម គឺមិនបង្កឱ្យមានការព្រួយបារម្ភនោះទេ។ ទំនើបកម្មគឺជាដំណើរការដែលកំពុងប្រព្រឹត្តយ៉ាងធម្មតា។

លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La នាពេលថ្មីៗនេះ រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងហ្វីលីពីន ជាអ្នកដែលមានទស្សនៈស្រដៀងគ្នាលើការធ្វើទំនើបកម្ម។ ជាក់ស្តែង ខ្លឹមសារនៃសុន្ទរកថារបស់លោក​រដ្ឋមន្ត្រី Phan Van Giang បានបង្កើនតម្លាភាព និងកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ។

អ្នកយកព័ត៌មាន៖ ជាមួយនឹងសព្វាវុធ និងយុទ្ធោបករណ៍របស់ខ្លួន តើវៀតណាមនឹងក្លាយជាការគំរាមកំហែងដល់ប្រទេសណាមួយក្នុងតំបន់ដែរឬទេ?

លោកសាស្ត្រាចារ្យ Carl Thayer៖ វៀតណាមមិនមានអាវុធវាយលុកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ឬសមត្ថភាពដើម្បីបាញ់ ឬរក្សាកម្លាំងយោធាដ៏ធំនៅចម្ងាយឆ្ងាយពីប្រទេសវៀតណាមនោះទេ។ វៀតណាមរួមចំណែកដល់សន្តិភាពក្នុងតំបន់តាមររបៀបចំនួនពីរ។ ទី១ វៀតណាមបន្តដើតាមការ «ខ្លួនទីពឹងខ្លួន» ដោយពឹងផ្អែកលើធនធានរបស់ខ្លួនដើម្បីកសាងកម្លាំងការពារទប់ទល់។ វៀតណាមមួយទន់ខ្សោយនឹងបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនឯងតែម្តង។ ទី២ វៀតណាមដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងយន្តការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងយន្តការសហប្រតិបត្តិការបន្ទាប់បន្សំរបស់វាដូចជា កងទ័ពអាកាស កងទ័ពជើងទឹក ចារកម្ម និងកងទ័ពជើងគោគអាស៊ាន។

អ្នកយកព័ត៌មាន៖ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងសារជាថ្មីនូវគោលនយោបាយ “៤ មិន” នៅក្នុងសុន្ទរកថារបស់ខ្លួន។ តើគោលនយោបាយនេះជួយធានាសន្តិភាពក្នុងតំបន់យ៉ាងដូចម្តេច?

លោកសាស្ត្រាចារ្យ Carl Thayer៖ មានធាតុផ្សំពីរក្នុងរប្រៀបការពារជាតិរបស់ប្រទេសមួយនោះគឺ៖ សមត្ថភាព និងគោលបំណង។ សំណួរនេះសំដៅលើគោលបំណង។ វៀតណាមបានចេញផ្សាយសៀវភៅសការពារជាតិចំនួនបួនចាប់តាំងពីឆ្នាំ ១៩៩៨ មក។ សៀវភៅសទាំងនេះតែងតែរួមបញ្ចូលគោលនយោបាយ “៣ មិន”៖ មិនចូលរួមសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយនឹងប្រទេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសមួយទៀត មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងប្រទេសដទៃឡើយ។ សៀវភៅសការពារជាតិឆ្នាំ ២០១៩ របស់វៀតណាមបានបន្ថែម “មិន” ទីបួនគឺ៖ មិនប្រើកម្លាំងអាវុធ​ ឬគម្រាមប្រើកម្លាំងអាវុធ​ក្នុងទំនាក់ទំនងអន្តរជាតិ។ ប្រការនេះបានបញ្ជាក់យ៉ាងពិតប្រាកដនៅក្នុងសៀវភៅសការការពារជាតិឆ្នាំ ២០០៤ របស់វៀតណាម។ គោលនយោបាយ "៤ មិន" របស់វៀតណាមផ្តល់នូវការធានាដល់ប្រទេសដទៃទៀតនៅក្នុងតំបន់ ពីព្រោះវៀតណាមតែងតែ​ស្មោះត្រង់ចំពោះ​សម្តី​របស់​ខ្លួន​​ដោយសកម្មភាពរបស់ខ្លួន​៕

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោកគ្រូ!