ក្រុមការងារទៅមុខគេនេះដឹកនាំដោយលោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម ប្រធានក្រុមវិស្វកម្មលេខ១ និងជាមេបញ្ជាការកងកំលាំងវៀតណាមនៅស្ថានបេសកកម្ម UNISFA។

leftcenterrightdel
ក្រុម​ការ​ងារ​នៅ​លើ​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានបេសកកម្ម UNISFA

នៅស្ថានបេសកកម្ម UNISFA បណ្តាកម្មាភិបាលវៀតណាមដែលត្រូវបានដាក់ពង្រាយជាលក្ខណៈបុគ្គលនៅស្ថានបេសកកម្មនៅដើមខែកុម្ភៈ ឆ្នាំ២០២០ បានត្រៀមខ្លួនយ៉ាងសកម្មដើម្បីស្វាគមន៍ក្រុមការងារទៅមុនគេនៃក្រុមវិស្វកម្មលេខ ១។ ការងារត្រៀមរៀបចំរួមមានការទទួលស្វាគមន៍ក្រុមការងារនៅអាកាសយានដ្ឋាន ជួយនាំកម្មាភិបាល និងបុគ្គលិកទៅកន្លែងឈរជើងបណ្តោះអាសន្ននៅស្ថានបេសកកម្ម និងរៀបចំ​ធានាភស្តុភា បច្ចេកទេសក្នុងប៉ុន្មានថ្ងៃដំបូងនៅស្ថានបេសកកម្ម UNISFA ។

leftcenterrightdel
យន្តហោះ​ដឹក​ក្រុម​ការ​ងារ​ចុះ​ចតនៅ​តំបន់ ​Abyei

ក្រុមការងារទៅមុនគេនៃក្រុមវិស្វកម្មលេខ១ ត្រូវបានដាក់ពង្រាយមុនគេ ដើម្បីគ្រប់គ្រងបន្ទាយ​ឈរជើងនៅស្ថានបេសកកម្ម UNISFA និងសម្របសម្រួលជាមួយទីភ្នាក់ងារនៃស្ថានបេសកកម្ម ដើម្បីទទួលសំភារៈឧបករណ៍ដែលដឹកជញ្ជូនតាមផ្លូវសមុទ្រពីប្រទេសវៀតណាម ព្រមទាំងធ្វើការត្រៀមរៀបចំដើម្បីទទួលក្រុមវិស្វកម្មលេខ១ ដោយមានសមាជិកចំនួន ១៥៦ នាក់ ដែលនឹងដាក់ពង្រាយទៅកាន់ស្ថានបេសកកម្ម UNISFA នៅពាក់កណ្តាលខែឧសភានេះ៕

បកប្រែដោយ Duy Hoan