តាមផែនការ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នៅទីក្រុង Mong Cai (Quang Ninh) បុគ្គលិកពេទ្យយោធារបស់ភាគីទាំងពីរនឹងរៀបចំការហាត់សមដើម្បីសម្របសម្រួលសកម្មភាពរបស់ទីបញ្ជាការពេទ្យយោធារួមរបស់ប្រទេសទាំងពីរ និងអនុវត្តខ្លឹមសារមួយចំនួនដូចជា៖ ដាក់ពង្រាយកម្លាំងស្វែងរក និងជួយសង្គ្រោះ (ជំនួយផ្នែកវេជ្ជសាស្ត្រកម្រិត ១); អនុវត្តការប្រមូល និងជួយសង្គ្រោះជនរងគ្រោះនៅកងពេទ្យកម្រិត ២ នៃផ្នែកពេទ្យយោធារបស់ប្រទេសទាំងពីរ (ជំនួយផ្នែកវេជ្ជសាស្រ្តកម្រិត ២); អនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺអាសន្នរោគសម្រាប់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយសារតែការហាត់សមធ្វើឡើងក្នុងរយៈពេលដ៏ខ្លី ការងារមានច្រើន ហើយការរីករាលដាលនៃ Covid-19 មានភាពស្មុគស្មាញ ដូច្នេះដើម្បីឱ្យការហាត់សមទទួលបានជោគជ័យ និងសុវត្ថិភាពនោះ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang អនុប្រធាន និងជានាយសេនាធិការនៃអគ្គនាយកដ្ឋានភស្តុភារបានស្នើឱ្យស្ថាប័ន និងអង្គភាពនានាយល់ជ្រូតជ្រាបការងារ ភារកិច្ច ក្តាប់ជាប់ផែនការ និងសម្រេចឱ្យបានជោគជ័យគ្រប់ទិដ្ឋភាពនៃការងាត្រៀមរៀបចំ សម្របសម្រួលយ៉ាងសកម្មជាមួយភាគីមិត្ត ដើម្បីផ្លាស់ប្តូរ និងឯកភាពឱ្យបានឆាប់លើខ្លឹមសារទាំងឡាយទាក់ទងនឹងការហាត់សម និងសកម្មភាពខាងក្រៅ៕

បកប្រែដោយ Duy Hoan