ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្ម ជាពិសេស រុស្ស៊ីបានជួយឧបត្ថម្ភវ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យជាច្រើនប្រភេទដល់វៀតណាម ដែលរួមចំណែកគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី គឺជាយន្តការសហប្រតិបត្តិការទ្វេភាគីតែមួយគត់ដែលមានតាំងពីសម័យសហភាពសូវៀត រហូតមកទល់បច្ចុប្បន្ននេះ ដែលជានិមិត្តរូបមានសារៈសំខាន់ខាងនយោបាយដ៏ធំសម្បើមសម្រាប់ទំនាក់ទំនងល្អវៀតណាម-សហភាពសូវៀត កាលពីមុននិងវៀតណាម-រុស្ស៊ីនាបច្ចុប្បន្ន។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានយកចិត្តទុកដាក់លើការកសាងមជ្ឈមណ្ឌលឲ្យក្លាយទៅជាអង្គការស្រាវជ្រាវ និងអនុវត្តពហុផ្នែកត្រូពិច ដែលមានទីតាំងនិងកេរ្តិ៍ឈ្មោះនៅវៀតណាមនិងរុស្ស៊ី។

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិក​វៀត​ណាម-រុស្ស៊ី ព្រមទាំងលើកឡើងអាទិភាពមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយរុស្ស៊ីក្នុងឆ្នាំបន្តបន្ទាប់ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនៃអនុគណៈកម្មការវៀតណាមនិងសម័យប្រជុំលើកទី ៣២ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី៕

បកប្រែដោយ Huyen Trang