leftcenterrightdel
ដោយបានការផ្ទេរសិទ្ធិពីប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sengphet Houngboungnuang បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២ ជូនបណ្ឌិតសភាពេទ្យយោធា រួមទាំងអង្គភាពនិងបុគ្គលមួយចំនួន

ក្នុងពិធីនេះ ដោយបានការផ្ទេរសិទ្ធិពីប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាមបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២ ជូនបណ្ឌិតសភាពេទ្យយោធា រួមទាំងអង្គភាព និងបុគ្គលមួយចំនួន​រួមមាន៖ មន្ទីរពេទ្យយោធាលេខ ១០៣; មន្ទីរពេទ្យរលាកស្បែកជាតិ Le Huu Trac; លោកឧត្តមសេនីយ៍ទោ Do Quyet នាយកបណ្ឌិតសភាពេទ្យយោធា; លោកឧត្តមសេនីយ៍ត្រី Nguyen Viet Luong ប្រធាននយោបាយនៃបណ្ឌិតសភាពេទ្យយោធា ព្រមទាំងប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទី៣ ជូនអង្គភាព ៦ និងបុគ្គល ១០ រូប នៃបណ្ឌិតសភាពេទ្យយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vu Hai San ថ្លែង​ក្នុង​ពិធី

ថ្លែងមតិក្នុងពិធីនេះ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Vu Hai San បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងរង្វាន់ដ៏ថ្លៃថ្លាដែលបក្ស និងរដ្ឋឡាវបានប្រគល់ជូនបណ្ឌិតសភាពេទ្យយោធា និងបានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកងទ័ពទាំងពីរវៀតណាម និងឡាវត្រូវបានពង្រឹងនិងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ហើយតែងតែជាសសរស្តម្ភក្នុងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Vu Hai San មានបំណងចង់ឲ្យបណ្ឌិតសភាពេទ្យយោធានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ដើម្បីសិក្ខាកាមយោធាឡាវឲ្យ​មានបរិយាកាសសិក្សាល្អបំផុត ហើយទន្ទឹមនឹងនោះជួយមិត្តអនុវត្តបានល្អក្នុងការងារព្យាបាល ថែទាំនិងការពារសុខភាពរបស់កងទ័ពនិងប្រជាជន៕

បកប្រែដោយ Duy Hoan