leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

គម្រោងស្រាវជ្រាវនេះបានបង្ហាញពីទំនាក់ទំនងការពារជាតិវៀតណាម-គុយបា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ដោយបញ្ជាក់ពីមាគ៌ាដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរ។ លទ្ធផលនៃគម្រោងស្រាវជ្រាវនេះគឺជាប្រភពឯកសារដ៏មានតម្លៃស្តីពីទំនាក់ទំនងការពារជាតិវៀតណាម-គុយបា រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងល្អរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនៅក្នុងស្ថានការណ៍ថ្មី។ គោលបំណងនៃគម្រោងនេះគឺដើម្បីប្រមូលកំណត់ត្រានិងអនុស្សាវរីយ៍របស់អតីតយុទ្ធជន និងកម្មាភិបាលនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរអំពីទំនាក់ទំនងការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)។

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាបានអនុម័តលើគម្រោងនេះដោយទទួលបានសំឡេងគាំទ្រ ១០០%។ ក្រុមប្រឹក្សាបានសន្និដ្ឋានថា គម្រោងនេះបានបំពេញគោលបំណងនិងខ្លឹមសារស្រាវជ្រាវមានគុណភាព និងតម្លៃវិទ្យាសាស្ត្រ តម្លៃអនុវត្តជាក់ស្តែង៕

បកប្រែដោយ Huyen Trang