នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ ក្រសួងធនធានទឹកនិងបរិស្ថានវៀតណាម កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ សហការជាមួយក្លឹបសាលាបៃតងវៀតណាម (Green School Vietnam) បានរៀបចំសន្និសីទតាមប្រព័ន្ធវីដេអូ ស្តីពីគំរូសេដ្ឋកិច្ចវិលជុំក្នុងវិស័យកាកសំណល់អគ្គិសនី និងអេឡិចត្រូនិកនៅវៀតណាម។

 

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ្ធ (រូប​ថត៖ dangcongsan.vn)

នេះគឺជាព្រឹត្តិការណ៍មួយឆ្ពោះទៅរកសន្និសីតាមគំរូអង្គការសហប្រជាជាតិឆ្នាំ ២០២១ (Vietnam Model United Nations 2021) ក្នុងបំណងផ្សព្វផ្សាយចំណេះដឹង អប់រំផ្សព្វផ្សាយច្បាប់ស្តីពីការការពារបរិស្ថាន បង្កើនការយល់ដឹងអំពីការការពារបរិស្ថានដល់សិស្ស និស្សិត និងសហគមន៍ ក្នុងការអនុវត្តគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាព ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម បរិស្ថាន និងសន្តិសុខសកលលោក។

សន្និសីទរៀបចំតាមទម្រង់អង្គការសហប្រជាជាតិឆ្នាំ ២០២១ គឺជាផ្នែកមួយនៃយុទ្ធនាការជម្រុញការយល់ដឹង ដែលត្រូវបានអនុវត្តក្នុងបំណងលើកទឹកចិត្តសិស្ស និស្សិត និងសហគមន៍ឱ្យចូលរួមក្នុងកម្មាវិធី Green School Viet Nam ដោយនាំមកនូវរបៀបរស់នៅប្រកបដោយនិរន្តរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សិស្សទាំងអស់៕

បកប្រែដោយ Duy Hoan