នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឯកអគ្គរដ្ឋទូត Xiong Bo បានពិភាក្សាអំពីស្ថានភាពនៅលើពិភពលោក និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងទិសដៅសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលខាងមុខនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប 

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិចិន ដែលបានជួយគាំទ្រក្រសួងការពារប្រទេសវៀតណាមនូវវ៉ាក់សាំង Vero Cell ចំនួន ២០០,០០០ ដូស កាលពីខែសីហាកន្លងមក ព្រមទាំងជូនដំណឹងថា ចំនួនវ៉ាក់សាំងនេះត្រូវបានក្រសួងការពារប្រទេសវៀតណាមបែងចែកជូនកងកម្លាំងនៅជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត Xiong Bo យកចិត្តទុកដាក់ក្នុងការជំរុញឱ្យភាគីចិនបន្តជួយគាំទ្រវ៉ាក់សាំង សំភារៈបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺកូវីដ១៩ ជូនវៀតណាម៕

បកប្រែដោយ Duy Hoan