ព្រឹត្តិការណ៍នេះគឺសំដៅលើកកម្ពស់ការយល់ដឹងស្ដីពីគោលនយោបាយរក្សាសន្តិភាព ការគ្រប់គ្រងវិបត្តិ ការ​លើកកម្ពស់សមត្ថភាព និងបទពិសោធន៍ក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការយល់ដឹងស្ដីពីគោលនយោបាយសន្តិសុខ និងការការពាររួមរបស់ EU ក៏ដូចជាបង្ហាញពី​សុឆន្ទៈរបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ EU ផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ព្រឹត្តិការណ៍នេះក៏ជួយលើកកម្ពស់សមត្ថភាពសម្រាប់កម្លាំងវៀតណាមមុនពេលចូលរួមការ​បង្វឹកបង្ហាត់របស់ EU នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (EUTM RCA) ហើយចែករំលែកបទពិសោធន៍ជាមួយយោធិនវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសកម្មភាពគ្រប់គ្រងវិបត្តិ ដោយ​ស្របតាមគោលនយោបាយសន្តិសុខ និងការការពាររួមរបស់សហភាពអឺរ៉ុប៕

បកប្រែដោយ Thuy Anh