leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Ulysses S. Mancao

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Ulysses S. Mancao ដែលបានតែងតាំងជាអនុព័ន្ធយោធាហ្វីលីពីនប្រចាំវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន ដោយចាត់ទុកថានេះជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត និងសម្រេចបាននូវលទ្ធផលជាវិជ្ជមានលើវិស័យជាច្រើន ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្ដុះបណ្ដាល ការជួបប្រាស្រ័យរវាងនាយទាហានគ្រប់លំដាប់ថ្នាក់ រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងអង្គភាពនានា។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវបំណងចង់ឲ្យលោកវរសេនីយ៍ឯក Ulysses S. Mancao បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការនាពេលបច្ចុប្បន្នដូចជា៖ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសន្ទនានិងពិគ្រោះយោបល់ និងផ្តោតលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានានិងវិស័យពេទ្យយោធា ដែលក្នុងនោះ  កងទ័ពទាំងពីរជំរុញការចែករំលែកបទពិសោធន៍និងគាំទ្រគ្នាទៅវិញទៅមកក្នុងការទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំព្យាបាលជំងឺកូវីដ ១៩ ព្រមទាំងសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុង​តំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Ulysses S. Mancao

រីឯលោកវរសេនីយ៍ឯក Ulysses S. Mancao បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កងទ័ពប្រជាជនវៀតណាមក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩។ លោកវរសេនីយ៍ឯក Ulysses S. Mancao មានបំណងចង់ឲ្យក្រសួងការពារប្រទេសវៀតណាមនឹងបន្តគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់លោកបំពេញអាណត្តិដោយជោគជ័យនៅវៀតណាមនាពេលខាងមុខ។ ព្រមទាំងលោកបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Thanh Cong