អត្ថបទទី ១៖ ដុំ “ឥដ្ឋ” ដំបូងៗសម្រាប់កសាង “ ជញ្ជាំង” នៃកិច្ចសហប្រតិបត្តិការ

វៀតណាម និងបារាំងមានទំនាក់ទំនងជិតស្និទ្ធអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម។ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្រ្ត ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍកាន់តែខ្លាំងឡើងៗ។ បារាំងគឺជាប្រទេសលោក​ខាងលិចដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញនៅវៀតណាមក្នុងឆ្នាំ ១៩៧៣)។  បារាំងក៏ជាប្រទេសលោកខាងលិចដំបូងគេដែលបានមានការរិយាល័យអនុព័ន្ធយោធាប្រចាំវៀតណាមក្នុងឆ្នាំ ១៩៩១ នេះជាការបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។

លោកឧត្តមសេនីយ៍ត្រី Daniel Schaeffer ទីប្រឹក្សាក្រសួងការពារជាតិបារាំងគឺជាអនុព័ន្ធយោធាបារាំងដំបូងគេប្រចាំវៀតណាម។ លោកបានប្រាប់អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនថា នៅពេលនោះ ទាំងវៀតណាម និងបារាំងចង់ធ្វើឱ្យទំនាក់ទំនងការទូតឱ្យមានភាពប្រក្រតីឡើងវិញ។ ដូច្នេះប្រទេសទាំងពីរបានគាំទ្រការបង្កើតការិយាល័យអនុព័ន្ធយោធា។ លោក Daniel Schaeffer បានចែករំលែកថា “គ្មានជម្លោះរវាងប្រទេសទាំងពីរទេ។ ថ្វីត្បិតតែទំនាក់ទំនងរវាងប្រទេសទាំងពីរមានការធ្លាក់ចុះក៏ដោយ ក៏នៅតែមានដំណាក់លាលប្រវត្តិសាស្ត្រមួយរួមជាមួយគ្នា។ មកពីដំណាក់កាលប្រវត្តិសាស្រ្តរួមគ្នានោះ បានជាយើងត្រូវការកសាង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ”។

leftcenterrightdel
លោក​រដ្ឋមន្ត្រីក្រសួង​ការពារប្រទេស​វៀតណាម Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ដើម្បីផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី

នៅខែឧសភា ឆ្នាំ១៩៩១ លោក Daniel Schaeffer បានទៅទីក្រុងហាណូយដើម្បីត្រៀមបង្កើតការរិយាល័យអនុព័ន្ធយោធាបារាំងប្រចាំវៀតណាម។ រំលឹកឡើងវិញអំពីថ្ងៃដំបូងដែលមកដល់ទីក្រុងហាណូយ លោកឧត្តមសេនីយ៍ត្រី Daniel Schaeffer បានឲ្យដឹងថា អ្វីដែលអំណោយផលបំផុតនោះគឺប្រទេសទាំងពីរសុទ្ធតែចង់បង្កើតទំនាក់ទំនងទ្វេភាគី ដូច្នេះគាត់ត្រូវបានអាជ្ញាធរវៀតណាមគ្រប់ជាន់ថ្នាក់ទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ទោះយ៉ាងណាក៏ដោយ គ្រានោះ ប្រទេសវៀតណាមទើបតែចាប់ផ្តើមដំណើរការផ្លាស់ប្តូរថ្មី ហើយការរស់នៅរបស់ប្រជាជននៅតែជួបការលំបាក។ “ការស្វែងរកកន្លែងសមស្របមួយសម្រាប់អ្នកតំណាងការពារជាតិបារាំងបានចំណាយពេលវេលាជាច្រើន ហើយនៅទីបំផុតខ្ញុំបាន​ទៅដល់អង្គភាពការទូត Van Phuc។ ការិយាល័យនៅទីនោះត្រូវបានកែលម្អឡើងវិញដោយមានជំនួយពីការិយាល័យជួយគាំទ្រស្ថាប័នការទូតបរទេសប្រចាំវៀតណាម។ ការលំបាកមួយទៀតគឺការផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ទោះបីជាយើងបានរកឃើញរបស់ជាច្រើននៅលើទីផ្សារក៏ដោយ ក៏យើងនៅតែត្រូវស្វែងរកប្រភពបន្ថែមពីទីក្រុងបាងកក (ថៃ) ទៀតផង​។ រឿងបន្ទាប់គឺត្រូវជួលឡានបាន មុនពេលដែល​ខ្ញុំ​សូមការផ្តល់ឡានពីបាំរាំង។ អ្នកបើកឡាន ឈ្មោះ Hanh និយាយភាសាបារាំងបានល្អ ហើយជាពិសេសគាត់ធ្វើការយ៉ាង​ហ្មត់ចត់ណាស់​ ដោយមិនត្រឹមតែចំពោះខ្ញុំប៉ុណ្ណោះទេ ថែមទាំងចំពោះក្រុមគ្រួសារខ្ញុំទៀតផង” ។

នៅថ្ងៃទី ១ ខែសីហា ឆ្នាំ១៩៩១ លោកអនុព័ន្ធយោធា Daniel Schaeffer បានជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ហើយថ្ងៃនេះត្រូវបានស្នើថាជាពេលវេលាបង្កើតទំនាក់ទំនងការពារជាតិ​ទ្វេភាគីរវាងវៀតណាម និងបារាំង។ ក្នុងអំឡុងពេលកាន់តំណែង ៤ ឆ្នាំនៅវៀតណាម លោកអនុព័ន្ធយោធា Daniel Schaeffer មិនដែលប្រឈមមុខនឹងពាក្យសម្តីស្អប់ខ្ពើមពីភាគីវៀតណាមអំពី​សម័យដែលបារាំងកាន់កាប់ប្រទេសនេះឡើយ។ នៅក្នុងការចងចាំរបស់លោកឧត្តមសេនីយ៍បារាំងរូបនេះ គាត់មិនដែលភ្លេចមិត្តភក្តិវៀតណាមរបស់គាត់ដូចជា៖ លោកឧត្តមសេនីយ៍ទោ Vu Xuan Vinh អតីតប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេស; លោកវរសេនីយ៍ឯកបំរុង Vu Tan (ក្រោយមកជា ឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេស); លោកអនុសេនីយ៍ឯក Nguyen Hong Quan (ក្រោយមកជាឧត្តមសេនីយ៍ត្រី អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ)-ជាអ្នកនិយាយភាសាបារាំងយ៉ាងស្ទាត់។ គឺពួកគេដែលបានណែនាំគាត់អំពីពិធីនានារបស់វៀតណាម អំពីរចនាសម្ព័ន្ធរបស់កងទ័ពប្រជាជនវៀតណាម។ ពួកគេត្រៀមខ្លួនជាស្រេចរួមដំណើរ និងណែនាំគាត់ក្នុងរាល់ដំណើរទស្សនកិច្ច ហើយចែករំលែកទស្សនៈអំពីបញ្ហាដែលមានការយក​ចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ត្រី Daniel Schaeffer  (រូបថត៖ Asia21.com)

នៅឆ្នាំ ១៩៩៣ វៀតណាមបានបង្កើតការិយាល័យអនុព័ន្ធយោធាជាលើកដំបូងនៅប្រទេសបារាំង។ ចាប់ពីពេលនោះមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បារាំង បានអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងឆ្នាំ ២០១៣ វៀតណាម និងបារាំងបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលក្នុងនោះបានជម្រុញវិស័យជាច្រើនដូចជា៖ នយោបាយ ការពារជាតិ សន្តិសុខ ... កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេស ដែលធ្លាប់ជាអនុព័ន្ធយោធាវៀតណាមប្រចាំប្រទេសបារាំងក្នុងអាណត្តិ ២០១៧-២០២០ បានចែករំលែកថា “បេសកកម្មរបស់អនុព័ន្ធយោធាគឺជាស្ពានតត្ជាប់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះត្រូវអនុវត្តតាមគោលនយោបាយការបរទេស និងគោលការណ៍ណែនាំរបស់បក្ស ក៏ដូចជាការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ដែលផ្ទាល់ជានាយកដ្ឋានទាក់ទងបរទេស រួមជាមួយការសម្របសម្រួលពីស្ថាប័ន្ធពាក់ព័ន្ធ ... ខ្ញុំបានរួមចំណែកផ្តល់យោបល់លើការតំរង់ទិសនៃទំនាក់ទំនងការពារជាតិជាមួយប្រទេសបារាំង កំណត់ចំណុចខ្លាំង និងចំណុចរួមដើម្បីឱ្យភាគីទាំងពីរអាចសហការ និងសហការប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាការផ្លាស់ប្តូរជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងកងទ័ពបារាំងក្នុងគោលបំណងរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំដោយជោគជ័យនូវដំណើរទស្សនកិច្ចទាំងឡាយ ជាពិសេសដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងកង​ទ័ព​បារាំង។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានទាក់ទងបរទេស នៃក្រសួងការពារប្រទេសក្នុងបទសម្ភាសន៍មួយជាមួយកាសែតកងទ័ពប្រជាជនបានសង្កត់ធ្ងន់ថា មូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងបារាំងគឺជាគោលមាគ៌ានយោបាយត្រឹមត្រូវ គោលមាគ៌ាការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនិយម និងការធ្វើពិពិធកម្មរបស់បក្សកុម្មុយនិស្តវៀតណាម ភាពសុខដុមរមនារវាងផលប្រយោជន៍ប្រទេសជាតិជាមួយផលប្រយោជន៍រួមនៃតំបន់ និងពិភពលោក; គឺជាទីតាំងភូមិសាស្ត្រយុទ្ធសាស្រ្ត និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម; គឺជាគោលនយោបាយសន្តិភាព យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានៅសេសសល់នៃប្រវត្តិសាស្ត្រ ក៏ដូចជាក្នុងការដោះស្រាយជម្លោះ និងវិវាទដែលទាក់ទងនៃអធិបតេយ្យភាព និងទឹកដី។ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បារាំងគឺជាវិធីសាស្ត្រមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរនាបច្ចុប្បន្ន និងនាពេលអនាគត។ នោះគឺជាកត្តាសំខាន់មួយដើម្បីធានាឱ្យបាននូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងប្រកបដោយនិរន្តរភាពក្នុងគោលបំណងបំរើបុព្វហេតុអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួន រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan