នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូងដោយចាត់ទុកនេះជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត និងនាំមកនូវប្រសិទ្ធិភាពជាក់ស្តែងក្នុងវិស័យជាច្រើន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួល​ជួប​លោកវរសេនីយ៍ឯក Ryou Jae Guen

អបអរសាទរលោកវរសេនីយ៍ឯក Ryou Jae Guen ដែលបានផុតអាណត្តិការងារនៅវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកវរសេនីយ៍ឯក Ryou Jae Guen ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកូរ៉េខាងត្បូងតាមទិសដៅជឿទុកចិត្តគ្នា ប្រកបដោយប្រសិទ្ធភាព និងសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់ប្រទេសនីមួយៗ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានអបអរសាទរដល់លោកវរសេនីយ៍ឯក Kim Dae Young ដែលបានតែងតាំងជាអនុព័ន្ធយោធាកូរ៉េខាងត្បូងប្រចាំនៅវៀតណាម និងបានអះអាងថាក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលដល់លោកវរសេនីយ៍ឯក Kim Dae Young ដើម្បីលោកអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Thanh Cong