អ្នកយកព័ត៌មាន៖ ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព និងការធ្វើសមាហរណកម្ម គឺជាទស្សនៈដែលត្រូវបានប្រកាន់ខ្ជាប់ខ្ជួនក្នុងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋរបស់វៀតណាមយើង។ តើលោកអាចឱ្យដឹងទេថា ប្រការនេះត្រូវបានសង្ខេប និងអនុវត្តជាក់ស្តែងយ៉ាងដូចម្តេចនៅក្នុងវិស័យការពារជាតិ?

leftcenterrightdel
សាស្រ្តាចារ្យ បណ្ឌិត Pham Quang Minh មកពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិហាណូយ)

លោកសាស្ត្រាចារ្យបណ្ឌិត Pham Quang Minh ៖ ក្នុងរយៈពេលកន្លងមក កិច្ចការបរទេសវៀតណាមបានចូលរួមវិភាគទានជាក់ស្តែងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងលើពិភពលោក។ ប្រការដែលគួរឱ្យចាប់អារម្មណ៍គឺការចូលរួមយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon ធ្លាប់បានបង្ហាញនូវបំណងចង់បានក្រាបសំពះគោរពចំពោះយុទ្ធជនវៀតណាមដ៏ក្លាហានដែលបានធ្វើដំណើរដ៏ឆ្ងាយ និងសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ខ្លួនដើម្បីទៅកាន់តំបន់មួយនៅលើពិភពលោកជួយដល់អ្នកដែលត្រូវការជំនួយ។

បន្ទាប់ពីក្លាយជាសមាជិកអាស៊ាន វៀតណាមបានចូលរួមជាបណ្តើរៗ និងបានចូលរួមវិភាគទានសំខាន់ៗជាច្រើនដល់យន្តការសហប្រតិបត្តិការក្នុងតំបន់។ វិស័យការបរទេសការពារជាតិពហុភាគីរបស់វៀតណាមត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ទន្ទឹមនឹងសកម្មភាពពហុភាគី កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក៏ត្រូវបានអនុវត្តយ៉ាងសកម្មជាមួយដៃគូជាក់លាក់នីមួយៗផងដែរ។

យើងអាចមើលឃើញថា លទ្ធផលសំខាន់ និងស្មារតីវិជ្ជមាន និងសកម្មរបស់វៀតណាមក្នុងបណ្តាញការពារជាតិពហុភាគី និងទ្វេភាគីគឺសុទ្ធតែសំដៅធ្វើឱ្យសម្រេចបាននូវគោលនយោបាយការបរទេសឯករាជ្យភាព ស្មារតីខ្លួនទីពឹងខ្លួន សន្តិភាព ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់បក្ស និងរដ្ឋ។

អ្នកយកព័ត៌មានៈចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ កងទ័ពបានអនុវត្តការធ្វើសកម្មភាពការបរទេសការពារជាតិសំខាន់ៗជាច្រើន ជាពិសេសបានស្វាគមន៍ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសមួយចំនួនដែលបានមកធ្វើទស្សនកិច្ច។ តើលោកវាយតម្លៃពីសារៈសំខាន់នៃដំណើរទស្សនកិច្ចទាំងនេះយ៉ាងដូចម្តេច?

លោកសាស្ត្រាចារ្យ បណ្ឌិត Pham Quang Minh៖ ជំនះរាល់ការលំបាកដែលបង្កឡើងដោយរោគរាតត្បាត Covid-19 កងទ័ពវៀតណាមបានអនុវត្តដោយជោគជ័យនូវសកម្មភាពកិច្ចការបរទេសសំខាន់ៗជាច្រើន។ ជាមួយប្រទេសចិន នៅខែមេសា ឆ្នាំ២០២១ យើងបានរៀបចំប្រកបដោយជោគជ័យនូវការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ចិន លើកទី ៦ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីទី ៧ និងបានទទួលស្វាគមន៍រដ្ឋមន្រ្តីក្រសួងការពារជាតិចិនដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ជាមួយប្រទេសឡាវ រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃប្រទេសទាំងពីរបានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ (ខែឧសភា ២០២១) និងកិច្ចប្រជុំ (ខែមិថុនា ២០២១) ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ជាមួយប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំនេះ ក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១ ។ នៅខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ និងចូលរួមពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាជាអនុស្សាវរីយ៍អំពីដំណើរជួយសង្គ្រោះប្រទេសជាតិ (ខែមិថុនា ២០២១) របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខេត្ត Binh Phuoc។

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ហើយនាពេលឆាប់ៗនេះគឺជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ។

អាចនិយាយបានថា ដំណើរទស្សនកិច្ចទាំងនេះមិនមែនជាការចៃដន្យទេ ប៉ុន្តែគឺជាការរួមបញ្ចូលគ្នានៃកត្តាជាច្រើន។ ជាពិសេសអ្វីដែលត្រូវនិយាយដំបូងគឺតួនាទីសំខាន់របស់វៀតណាមក្នុងយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខក្នុងតំបន់។ នេះគឺជាឱកាសដ៏ល្អសម្រាប់វៀតណាមក្នុងការលើកកម្ពស់ជំហរ និងសមត្ថភាពរបស់ខ្លួនបម្រើគោលបំណងអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្ម។ យើងប្រកាន់ខ្ជាប់នូវជំហរឯករាជ្យភាព និងស្មារតីខ្លួនពីពឹងខ្លួន ប៉ុន្តែក៏មិនខកខានឱកាសសម្រាប់ការអភិវឌ្ឍឡើយ។

អ្នកយកព័ត៌មាន៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នាពេលខាងមុខនេះត្រូវបានគេចាត់ទុកថា សំដៅលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការពារជាតិ។ តើលោកគិតយ៉ាងណាចំពោះគំនិតនេះ?

សាស្ត្រាចារ្យបណ្ឌិត Pham Quang Minh៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបង្ហាញពីការយល់ដឹងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Joe Biden អំពីសារៈសំខាន់នៃអាស៊ីអាគ្នេយ៍ជាទូទៅ និងវៀតណាមជាពិសេស។ ដោយហេតុនេះក៏បង្ហាញពីកិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់វៀតណាមក្នុងស្ថានភាពនៃសន្តិសុខ នយោបាយ ក្នុងតំបន់ និងនៅលើពិភពលោក។

អស់រយៈពេល ៣៥ ឆ្នាំកន្លងមក វៀតណាមបានអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាព និងស្មារតីខ្លួនទីពឹងខ្លួនដោយជោគជ័យ។ ខ្ញុំគិតថា សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះជំហរទាំងនេះរបស់វៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន។ ហើយវៀតណាមក៏មិនដែលសហការជាមួយដៃគូដែលមិនគោរពនូវឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី និងមិនគោរពគោលការណ៍សមភាព និងមានផលប្រយោជន៍ទៅវិញទៅមកទេ។ នៅក្នុងពិភពទំនើប វាមិនដែលត្រូវបានអនុញ្ញាតឱ្យពឹងផ្អែកតែលើជំនួយពីខាងក្រៅទេ។ មេរៀនជាប្រវត្តិសាស្រ្តបានចង្អុលបង្ហាញថា មនុស្សម្នាក់ៗត្រូវតែពឹងផ្អែកលើខ្លួនឯង និងពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនដើម្បីរស់នៅ និងអភិវឌ្ឍ។

អ្នកយកព័ត៌មាន៖ កិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកក្រោយសង្គ្រាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក តើលោកវាយតម្លៃពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនេះយ៉ាងដូចម្តេច?

សាស្ត្រាចារ្យ បណ្ឌិត Pham Quang Vinh៖ ការជំនះលើផលវិបាកនៃសង្គ្រាមតែងតែជាប្រធានបទគួរឱ្យចាប់អារម្មណ៍ចំពោះទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយធ្លាប់ជាឧបសគ្គដ៏ធំមួយ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះបានបោះជំហានទៅមុខជាច្រើន។ ការជំនះលើផលវិបាកនៃសង្គ្រាមប្រាកដជាវិស័យមួយដែលភាគីទាំងពីរអាចបន្តសហប្រតិបត្តិការដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ ទោះយ៉ាងណា ភាគីទាំងពីរមិនគួរបណ្តោយឱ្យ “ស្រមោលអតីតកាល” គ្របដណ្តប់លើបញ្ហាបច្ចុប្បន្ន និងឱកាសសហប្រតិបត្តិការដទៃទៀតនាពេលអនាគតទេ។

អ្នកយកព័ត៌មាន: សូមអរគុណច្រើន!

បកប្រែដោយ Minh Trung