ក្រុមនាវារួមមាននាវាលេខ ០១៥- Tran Hung Dao និងនាវាលេខ ០១៦- Quang Trung នៃកងពលតូចលេខ ១៦២ តំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាមនិងគណៈប្រតិភូដែលដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរងនៃតំបន់លេខ ៤ បានតំណាងកងទ័ពជើងទឹកប្រជាជនវៀតណាមអញ្ជើញចូលរួមពិធី។

leftcenterrightdel
 
leftcenterrightdel
ក្រុមនាវាលេខ ០១៥ និងនាវាលេខ ០១៦ នៅឯពិធីព្យុហយាត្រា

នៅពេលដែលនាវាបញ្ជាដែលដឹកលោកឧត្តមនាវីឯក Sergei Iosifovich Avakyants ឆ្លងកាត់ទីតាំងរបស់នាវាលេខ ០១៥ និងនាវាលេខ ០១៦ នាយទាហាននិងនាយទាហាន​រង​នៅលើនាវាបានសំដែងការស្វាគមន៍យ៉ាងអធឹកអធមស្របតាមបទបញ្ជារបស់នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម។

leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនៃក្រុមនាវាលេខ ០១៥ និងនាវាលេខ ០១៦ នៅឯពិធីព្យុហយាត្រា

នាវាដែលដឹកនាំក្រុមនាវាធ្វើក្បួនព្យុហយាត្រាគឺនាវាដឹកមីស៊ីល Varyag នៃកងនាវាចរប៉ាស៊ីហ្វិក។ នៅក្នុងចំណោម​កងនាវាដែលចូលរួមក្នុងពិធីព្យុហយាត្រាមាននាវាចំនួនពីរគឺនាវាលេខ ០១៥ និងលេខ ០១៦ របស់វៀតណាមលេចធ្លោជាមួយទង់ជាតិប្រទេសដែលបក់រវិចៗនៅជាប់នឹងទង់ជាតិនៃសហព័ន្ធរុស្ស៊ី។ កងនាវាចរប៉ាស៊ីហ្វិកបានបញ្ជូននាវាប្រយុទ្ធ និងនាវាមុជទឹកទំនើបបំផុតចូលរួមពិធីព្យុហយាត្រាដែលធ្វើឡើងនៅឈុងសមុទ្រ Golden Horn ទីក្រុង Vladivostok ។

leftcenterrightdel
លោកឧត្តមនាវីឯក Sergei Iosifovich Avakyants មេបញ្ជាការនៃកងនាវាចរប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី និង​ប្រតិភូអញ្ជើញ​ចូល​រួម​ពិធីព្យុហយាត្រា

នេះជាលើកទី ២ ហើយដែលកងទ័ពជើងទឹកវៀតណាមបញ្ជូននាវាទៅចូលរួមពិធីព្យុហយាត្រាក្នុងឱកាសទិវាប្រពៃណីនៃកង​ទ័ព​ជើងទឹករុស្ស៊ី។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវរបស់ក្រុមនាវាលេខ ០១៥ និងនាវាលេខ ០១៦ ក្នុងពិធីព្យុហយាត្រានេះបាន​រួមចំណែកក្នុងការបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាកងទ័ពជើងទឹកប្រជាជនវៀតណាមចំពោះព្រឹត្តិការណ៍អន្តរជាតិនានាដែលរៀបចំឡើងដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ី ព្រមទាំងឆ្លើយតបទៅនឹងមនោសញ្ចេតនានិងការគាំទ្ររបស់កងទ័ពជើងទឹករុស្ស៊ីចំពោះសកម្មភាពនានាដែលរៀបចំឡើង​​ដោយកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន២០២០៕

បកប្រែដោយ Duy Hoan