បន្ទាប់ពីបញ្ចប់នីតិវិធីអន្តោប្រវេសន៍ ក្រុមជម្រើសគីមីសាស្ត្រត្រូវបានអនុព័ន្ធការពារជាតិវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី និងតំណាងគណៈកម្មការរៀបចំ ទទួល និងបញ្ជូនទៅសណ្ឋាគារ Salut។

leftcenterrightdel
ក្រុមជម្រើសគីមីសាស្ត្របានមកដល់អាកាសយានដ្ឋានអន្តរជាតិ Sheremetyevo

នៅសណ្ឋាគារ ក្រុមគីមីសាស្ត្របានធ្វើតេស្ត Covid-19 បន្ទាប់មកទៅបន្ទប់វិញ។

leftcenterrightdel
បុគ្គលិកពេទ្យនៅសណ្ឋាគារ  Salut បានធ្វើតេស្តិ៍ Covid-19 ជូនសមាជិកទាំងឡាយ

សមាជិកក្រុមគីមីសាស្ត្រកងទ័ពប្រជាជនវៀតណាម សុទ្ធតែមានសុខភាព និងស្មារតីល្អទាំងអស់ ហើយទន្ទឹងរង់ចាំថ្ងៃហ្វឹកហាត់ និងប្រកួត។

leftcenterrightdel
សណ្ឋាគារ Salut

យោងតាមផែនការចុងក្រោយ ក្រុមគីមីសាស្ត្រកងទ័ពប្រជាជនវៀតណាមនឹងស្នាក់នៅទីក្រុងមូស្គូក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា) បន្ទាប់មក ក្រុមនេះនឹងជិះយន្ដហោះយោធារុស្ស៊ីទៅកាន់តំបន់ Shinjang ប្រទេសចិន៕

បកប្រែដោយ Huyen Trang