លោកឧត្តមសេនីយ៍ឯក Hoang Xuan CHien បានសង្កត់ធ្ងន់ថា៖ វៀតណាមមិនបំភ្លេចការឧបត្ថម្ភគាំទ្រ និងជំនួយដ៏ធំធេងរបស់បក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពគុយបាចំពោះបុព្វហេតុបដិវត្ត និងការកសាងប្រទេសវៀតណាមឡើយ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណប្រទេសគុយបាដែលបានជួយគាំទ្រដល់ប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Covid-19 នាពេលខាងមុខ ក្នុងបរិបទដែលប្រទេសគុយបានៅតែប្រឈមមុខនឹងការលំបាកជាច្រើន។

leftcenterrightdel
ទិដ្ឋភាព​នូវ​ជំនួប​

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងនិងអភិវឌ្ឍន៍​កាន់តែខ្លាំងឡើងៗ ។ ក្នុងរយៈពេលកន្លងមក ទោះបីរងឥទ្ធិពលនៃការរីករាលដាល Covid-19 ក៏ដោយ ក៏ភាគីទាំងពីរនៅតែរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល វេជ្ជសាស្ត្រយោធា ...

តាងនាមអនុព័ន្ធយោធាទាំងពីរ លោកវរសេនីយ៍ឯក Juan Miguel García Montano បានសម្តែងការឯកភាពជាមួយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លើការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Juan Miguel García Montano បានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលតែងតែសម្របសម្រួល គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រូបលោកដើម្បីបំពេញការងាររបស់ខ្លួនបានយ៉ាងល្អ ហើយបានបញ្ជាក់ថាទោះជាក្នុងតួនាទីណាក៏ដោយ ក៏លោកនៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Juan Miguel García Montano បានសម្តែងក្តីសង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega ដើម្បីបំពេញល្អការងារនៅវៀតណាមនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់គ្រឿងបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19 ពីក្រសួងការពារប្រទេសវៀតណាមជូនក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា

ក្នុងឱកាសនេះ តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់គ្រឿងបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19 ពីក្រសួងការពារប្រទេសវៀតណាមជូនក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។ ទទួលបានការប្រទានសិទ្ធីពីថ្នាក់ដឹកនាំក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា លោកវរសេនីយ៍ឯក Juan Miguel García Montano និងលោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានទទួលគ្រឿងសំភារបរិក្ខារពេទ្យទាំងនេះ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាម៕

បកប្រែដោយ Duy Hoan