ក្រោមប្រធានបទ “ទំនាក់ទំនងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព”។ កិច្ចប្រជុំបានពិភាក្សាអំពីការបង្រួមគម្លាតសមត្ថភាពរវាងប្រទេសនានាដែលចូលរួមក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចែករំលែកបទពិសោធន៍ដើម្បីលើកឡើងដំណោះស្រាយកែលម្អការត្រៀមរៀបចំ ការអនុវត្ត និងការថែរក្សាប្រសិទ្ធភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម ដើម្បីលើកសំណើនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ ដែល​គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នៅខែធ្នូខាងមុខ។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកំរិត២ លេខ២ វៀតណាម (រូបថត៖ កងពេទ្យកំរិត២ លេខ២)

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាសកម្មភាពមួយនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សំដៅបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសនានាចំពោះសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងស្វែងរកដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងសមត្ថភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang