សន្និសីទ និងសិក្ខាសាលាស្ដីពីសន្តិសុខនៃការធ្វើនាវាចរណ៍លើកទី១៥
កប.អនឡាញ - នាថ្ងៃទី១ និងទី២ ខែកក្កដា បានប្រព្រឹត្តទៅសិក្ខាសាលាស្ដីពីសន្តិសុខនៃការធ្វើនាវាចរណ៍ និងសន្និសីទនៃក្រុមអ្នកជំនាញសន្តិសុខនៃការធ្វើនាវាចរណ៍ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) លើកទី១៥។
សន្និសីទ និងសិក្ខាសាលា ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិថៃ និងក្រសួងការពារជាតិអាមេរិក ដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ នៃប្រទេសចូលរួមកិច្ចប្រជុំ ADMM+ ចំនួន១៨ និងលេខាធិការដ្ឋានអាស៊ានតាមរយៈប្រព័ន្ធវីដេអូ។ តំណាងកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមព្រឹត្តិការទាំងពីរនេះ។
    |
 |
ប្រតិភូចូលសួមសន្និសីទ និងសិក្ខាសាលា (រូបថត៖ baohaiquanvietnam.vn) |
ក្រោមប្រធានបទ “ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃការធ្វើនាវាចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ាន” ប្រតិភូទាំងឡាយបានពិភាក្សាអំពីនិន្នាការចម្បងនៃសេដ្ឋកិច្ចសមុទ្រ បញ្ហាប្រឈមសន្តិសុខ និងឱកាសសហប្រតិបត្តិការ។ ប្រតិភូទាំងឡាយក៏បានពិភាក្សាអំពីផែនការសកម្មភាពនៅឆ្នាំ២០២១ របស់ក្រុមអ្នកជំនាញ ADMM+ ស្ដីពីសន្តិសុខនៃការធ្វើនាវាចរណ៍ និងផែនការកសាងដំណើរការសហប្រតិបត្តិការរបស់ក្រុមអ្នកជំនាញ កិច្ចប្រជុំកសាងផែនការដំបូងសម្រាប់ការហ្វឹកហាត់ដោះស្រាយបញ្ហាដែលកើតឡើង។
សន្និសីទ និងសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ហើយទទួលបានគោលដៅនិងសំណូមពរដែលបានលើកឡើង៕
បកប្រែដោយ Thuy Anh