ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានដាក់ឱ្យអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងទទួលបានលទ្ធផលជាវិជ្ជមានក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការថែរក្សាសន្តិភាព និងសន្តិសុខសមុទ្រ។ លោករដ្ឋមន្ត្រី Harjit Sajjan បានអបអរសាទរចំពោះលោក Phan Van Giang ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារប្រទេស ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅអាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ានក្នុងការដឹកនាំ និងជំរុញការបង្កើតយន្តការសហប្រតិបត្តិការសន្តិសុខពហុភាគីក្នុងតំបន់។

leftcenterrightdel
លោក Phan Van Giang ទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិកាណាដាលោក Harjit Sajjan

លោករដ្ឋមន្រ្តី Phan Van Giang បានថ្លែងអំណរគុណចំពោះលោក Harjit Sajjan និងវាយតម្លៃជាវិជ្ជមានចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កាណាដានៅក្នុងតំបន់ និងនៅលើពិភពលោក។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នាពេលខាងមុខនេះនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ស្របតាមអនុស្សរណៈនៃការយោគយោល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដោយផ្តោតលើវិស័យដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការចូលរួមពិគ្រោះយោបល់ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិជាដើម។ លោករដ្ឋមន្រ្តី Phan Van Giang និងលោករដ្ឋមន្រ្តី Harjit Sajjan ជឿជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកាណាដានឹងបន្តស៊ីជម្រៅ ទទួលបានប្រសិទ្ធិភាពខ្ពស់ស្របតាមផលប្រយោជន៍របស់ប្រទេសនីមួយៗដើម្បីសន្តិភាព និងការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Minh Trung