leftcenterrightdel
វៀតណាមចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូប​ថត៖ ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​វៀត​ណាម​ប្រចាំនៅ​អង្គការសហប្រជាជាតិ)

គោលដៅនៃផែនការគឺកំណត់ទំនួលខុសត្រូវ និងបែងចែកភារកិច្ចជូនដល់បណ្ដាក្រសួង និង​ស្ថាប័នទាំងឡាយ ដោយធានាការអនុវត្តសេចក្ដីសម្រេចចិត្តបាន​ទាន់ពេលវេលា ឯកភាព និងមាន​ប្រសិទ្ធភាព។

តាមផែនការ ក្រសួងនិង​ស្ថាប័នទាំងឡាយ​តាមសមត្ថកិច្ចរបស់ខ្លួននឹងអនុវត្តន៍ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​រក​​ឃើញនូវឯកសារច្បាប់ដែលមិនសមស្រប ឬផ្ទុយទៅនឹងការកំណត់នៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ដើម្បីស្នើសុំថ្នាក់មានសមត្ថកិច្ចចេញការសម្រេច ឬតាមសមត្ថកិច្ចរបស់ខ្លួនធ្វើវិសោធនកម្ម បំពេញបន្ថែម លុបចោល ឬចេញឯកសារច្បាប់ជំនួសឲ្យបានសមស្របទៅនឹង​សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា។

គួរបញ្ជាក់ដែរថា សេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានរដ្ឋសភា នីតិកាលទី១៤ អនុម័តនៅសម័យ​​ប្រជុំលើកទី១០ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ ហើយនឹងចូលជាធរមាននៅថ្ងៃទី ១ កក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕

បកប្រែដោយ Duy Hoan