រឿងរ៉ាវរបស់លោក​វេជ្ជបណ្ឌិត Koma Akim

ពីមន្ទីរពេទ្យ Bentiu (ប្រទេសស៊ូដង់ខាងត្បូង) លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត Nguyen Quang Chien នាយករងទទួលបន្ទុកជំនាញនៅកងពេទ្យកម្រិត២ លេខ២ បានចែករំលែកអំពីសកម្មភាពជួយគាំទ្រប្រជាជនស៊ូដង់ខាងត្បូង ដោយចាប់ផ្តើមពីរឿងរ៉ាវរបស់មិត្តរួមការងារម្នាក់នៅស៊ូដង់ខាងត្បូង - លោកវេជ្ជបណ្ឌិត Koma Akim នៃមន្ទីរពេទ្យ Bentiu ។ នៅក្នុងសាច់រឿង ម្តាយរបស់អ្នកជំងឺដែលមានអាយុ ១៣ ឆ្នាំគឺ កញ្ញា Nyakola Tely បាននិយាយថា “កូនស្រីរបស់ខ្ញុំរស់ហើយ! អរគុណព្រះ និងបន់ស្រន់ព្រះទ្រទ្រង់ប្រទេសវៀតណាម ជាប្រទេសដែលបាននាំគ្រូពេទ្យមកទីនេះ រួមជាមួយគ្រឿងបរិក្ខាពេទ្យដើម្បីជួយវះកាត់ឲ្យកូនខ្ញុំ”។ មុននោះ លោកវេជ្ជបណ្ឌិត Koma Akim ហាក់ដូចជាអស់សង្ឃឹមក្នុងការវះកាត់ដើម្បីយកដុំសាច់យក្សមួយចេញនៅភ្លៅខាងស្តាំរបស់ Tely ដោយសារតែខ្វះឧបករណ៍ដែលត្រូវការសម្រាប់ការ​វះកាត់ឆ្អឹង។ ប៉ុន្តែក្រោយមក អព្ភូតហេតុក៏លេចចេញមក គាត់ទទួលបានខ្សែកាត់ឆ្អឹងមួយ និងឧបករណ៍មួយចំនួនទៀតសម្រាប់ការ​វះកាត់ដែលបាន​ជួយគាំទ្រពី​​ប្រទេសវៀតណាម។

លោកវេជ្ជបណ្ឌិត Koma Akim និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យ Bentiu រំជួលចិត្តខ្លាំងណាស់។ ដោយចង់ថ្លែងអំណរគុណដល់ប្រទេសវៀតណាម និងលោកវេជ្ជបណ្ឌិត Chien តែមិនដឹងធ្វើយ៉ាងណា លោកបណ្ឌិត Koma Akim បានជ្រើសរបៀបផ្ញើអ៊ីមែលរឿងរ៉ាវដែលកុមារ Tely បានសង្គ្រោះជីវិតនោះទៅកាន់ស្ថានបេសកម្មទាំងអស់នៅប្រទេសស៊ូដង់ខាងត្បូងក្នុងគោលបំណងចង់ផ្សព្វផ្សាយរឿងរ៉ាវដ៏មានអត្ថន័យនេះជាការថ្លែងអំណរគុណដ៏ពិសេស។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងអប់រំស្តីទី Bentiu បានប្រគល់ប័ណ្ណសើសរ​ជូន​កង​ពេទ្យ​កម្រិត​២ លេខ ២ វៀតណាម ដោយ​បាន​ចូលរួមយ៉ាងសកម្ម​ក្នុងសកម្មភាព CIMIC នៅក្នុងតំបន់

លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត Vo Van Hien នាយកកងពេទ្យកម្រិត២ លេខ២ បានមានប្រសាសន៍ថា “ទោះបីជាមានការខ្វះខាត និងការលំបាកជាច្រើននូវសំភារៈបរិក្ខា​ពេទ្យ​ ជាពិសេសនៅក្នុងបរិបទនៃការរាតត្បាតក៏ដោយ ក៏យើងខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់អង្គភាពមិត្ត និងប្រជាជនក្នុងតំបន់តាមលទ្ធភាពដែលអាចធ្វើបាន។

កងពេទ្យកម្រិត២ លេខ២ របស់ប្រទេសវៀតណាមបានក្លាយជាទីកន្លែងថែទាំសុខភាពគួរឲ្យជឿទុកចិត្តសម្រាប់កងកម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិនៅមូលដ្ឋាន Bentiu ។ មិនត្រឹមតែអង្គភាពពេទ្យនៃស្ថានបេសកកម្មប៉ុណ្ណោះទេ ថែមទាំងមន្ទីរពេទ្យតាមមូលដ្ឋាននានាក៏ស្នើសុំជំនួយទាំងជំនាញ និងបរិក្ខារ​ពេទ្យនៅពេលដែលគេ​​ជួបការលំបាកដែរ។ ដោយបាន​ការ​អនុញ្ញាតពីភ្នាក់ងារសុខាភិបាល កងពេទ្យមិនបដិសេធការស្នើសុំជំនួយផ្នែកវេជ្ជសាស្រ្តណាមួយនៅក្នុងតំបន់នោះទេ។ លេខទូរស័ព្ទទាន់ហេតុការណ៍របស់កងពេទ្យកម្រិត២ លេខ ២ តែងតែត្រូវបានរក្សា ២៤/៧ ដោយ​ប្តេជ្ញាចិត្តមិនព្រងើយកន្តើយចំពោះអ្នកជំងឺណាមួយ​ដែលត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រឡើយ។

leftcenterrightdel
កងពេទ្យ​កម្រិត​២ លេខ​២ វៀតណាមប្រគល់អំណោយ​ជូន​សិស្សនៃ​សាលាបឋម​សិក្សា​ Bentiu

លោកវេជ្ជបណ្ឌិត Tu Quang ទទួលបន្ទុកប្រតិបត្ដិការយោធាស៊ីវិល (CIMIC) នៃកងពេទ្យ បាននិយាយថា “យើងតែងតែកំណត់ថា ក្រៅពីបំពេញភារកិច្ចខាងវិជ្ជាជីវៈនោះ ចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងការរួមចំណែកផ្លាស់ប្តូរជីវិតរបស់ប្រជាជននៃប្រទេស​ស​មី​។​ តាមរយៈសកម្មភាព CIMIC  យើងពិតជាចង់ពង្រីកស្មារតីមនុស្សធម៌របស់ទាហានមួកខៀវ”។

វាយតំលៃពីប្រតិបត្ដិការ CIMIC របស់កងពេទ្យកម្រិត២ លេខ២ វៀតណាម លោកស្រី Geraldine Chioma Nzulumike ប្រធានការិយាល័យផ្សះផ្សានិងស្តាឡើងវិញ ប្រេសិតរបស់ប្រធានការិយាល័យតំណាងស្ថានបេសកកម្មប្រចាំតំបន់ (HoFo) មានប្រសាសន៍​ថា​ “ការងាររបស់គ្រូពេទ្យវៀតណាមជាគំរូសម្រាប់សកម្មភាពទាំងអស់របស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ដោយ​​បង្ហាញការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាពរបស់ប្រជាជនស៊ូដង់ខាងត្បូង។ គ្រូពេទ្យវៀតណាមបានបំផុសគំនិតដល់កូន​សិស្សទាំងអស់​។ ប្រសិនបើដៃដែលស៊ាំនឹងការវះកាត់ និងការពិនិត្យជំងឺអាចធ្វើបាន​តុ កៅអី និង​អក្ខរក្រមដ៏ស្រស់ស្អាតបែបនេះគឺកូនសិស្សកុំខ្លាចរៀនអ្វីដែលថ្មីៗ ហើយសាកល្បងធ្វើអ្វីៗ​ដែលមានប្រយោជន៍ដល់​សហគមន៍ និងសង្គម”៕

បកប្រែដោយ Duy Hoan