leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ mod.gov.vn)

អញ្ជើញចូលរួមកិច្ចប្រជុំមានប្រធាន ADSOM+ WG របស់ប្រទេសអាស៊ាន និងប្រទេសដៃគូ (រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលហ្សេឡង់និងឥណ្ឌា) និងតំណាងលេខាធិការដ្ឋានអាស៊ាន។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាម និងជាប្រធាន ADSOM+ WG នៃវៀតណាមបានអញញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់ ADMM+; ការអនុវត្តផែនការសកម្មភាពរបស់ក្រុមអ្នកជំនាញការ ADMM+ ដំណាក់កាល ២០២១-២០២៣ ដែលត្រូវបានអនុម័តនៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) កាលពីខែវិច្ឆិកា ឆ្នាំ២០២០; ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ADSOM+ និង ADMM+ ដែលរៀបចំដោយក្រសួងការពារជាតិប្រ៊ុយណេក្នុងឆ្នាំប្រធានអាស៊ាន ២០២១។ ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានជំរាបជូននូវសកម្មភាពការបរទេសការពារជាតិនិងយោធាពហុភាគីនៅឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម រួមមាន កិច្ចប្រជុំបណ្ដាញមជ្ឈមណ្ឌលរក្សាសន្តិភាពនៃប្រទេសអាស៊ាន; សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃក្រុមអ្នកជំនាញ ADMM+ ស្ដីពីការរក្សាសន្តិភាពដំណាក់កាល ២០២១-២០២៣ ដែលដឹកនាំដោយវៀតណាមនិងជប៉ុន; កិច្ចប្រជុំអន្តរជាតិ “ស្រ្តីជាមួយសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ”; កម្មវិធី “ខ្សែព្រំដែនពោរពេញទៅដោយមិត្តភាព” លើកទី៤ និងពិព័រណ៌អន្តរជាតិស្តីពីការការពារជាតិវៀតណាម៕

បកប្រែដោយ Thuy Anh