leftcenterrightdel
 

កិច្ចប្រជុំបានផ្តោតលើការពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) វាយតំលៃលើការអនុវត្តគំនិតផ្តួចផ្តើមនៅក្នុង ADMM និងពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងឯកភាពលើការរៀបចំសម្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM), កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+), ADMM និង ADMM+ និង​ពិភាក្សាលើសំណើរបស់បណ្តាប្រទេសជាដៃគូ។

leftcenterrightdel
ប្រតិភូអញ្ជើញចូល​រួម​កិច្ច​ប្រជុំ​

នៅក្នុងកិច្ចប្រជុំ ប្រធានគណៈប្រតិភូវៀតណាមបានជូនដំណឹងអំពីផែនការរៀបចំសិក្ខាសាលាស្តីពីការកសាងលក្ខខណ្ឌយោងដើម្បីអនុវត្តគំនិតផ្តួចផ្តើមដាក់ទង់អាស៊ាននៅក្បែរទង់ជាតិនៃបណ្តាប្រទេសអាស៊ាននៅឯស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (ជាគំនិតផ្តួតផ្តើមដែលដាក់ចេញដោយប្រទេសវៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ដែល​ត្រូវបានអនុម័តដោយ ADMM-១៤ នៅខែធ្នូ ឆ្នាំ២០២០) ៕

បកប្រែដោយ Duy Hoan