leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ 

ដោយសារការវិវត្តស្មុគស្មាញនៃជំងឺ Covid-19 កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិន កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា នឹងត្រូវបានចុះហត្ថលេខានៅនៅពេលវេលាសមស្របមួយ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាមបានសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បី​ត្រៀមរៀបចំយ៉ាងម៉ត់ចត់លើគ្រប់វិស័យសម្រាប់ពិធីចុះហត្ថលេខានេះ។ ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងនាយកដ្ឋានទាក់ទងបរទេសបន្តធ្វើឲ្យបានល្អនូវការត្រៀមរៀបចំសម្រាប់ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ធានាសុវត្ថិភាព មិត្តភាព នាំមកនូវអត្ថន័យជាក់ស្ដែង  រួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយចិន និងកម្ពុជា៕

បកប្រែដោយ Thuy Anh