ខាងក្រោម​នេះ​ជា​ចំណុចលេចធ្លោមួយ​ចំនួន​នៅក្នុងសកម្មភាពកិច្ច​ការបរទេសការពារជាតិនៅឆ្នាំ២០២០

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (ទី ៦ ពីខាងស្តាំ) និងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ (ទី៧ ពីខាងស្តាំ) ថតរូបជាមួយអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានប្រចាំ​នៅប្រទេសវៀតណាមក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM-14)  បានប្រារព្ធធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែធ្នូ ឆ្នាំ២០២០ (រូបថត៖ vnanet.vn)
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​​ នៅឯតំបន់ព្រំដែននៃប្រទេសទាំងពីរក្នុងឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០) នាខែមិថុនា ឆ្នាំ២០២០ (រូបថត៖ vnanet.vn)
leftcenterrightdel
ទិដ្ឋភាពនៃការហាត់សមតាមប្រព័ន្ធវីដេអូស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 រវាងកម្លាំងពេទ្យយោធានៃបណ្តាប្រទេសអាស៊ាន (Covid-19 TTX) នៅខែឧសភា ឆ្នាំ២០២០ នៅឯប្រទេសវៀតណាម (រូបថត៖ ADMM.VN)
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាមប្រគល់គ្រឿងបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជូនប្រធាននាយកដ្ឋានកងទ័ពការពារព្រំដែន ឡាវ នៅខែតុលា ឆ្នាំ២០២០  (រូបថត៖ bienphong.com.vn)
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានប្រគល់គ្រឿងបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា នៅខែឧសភា ឆ្នាំ២០២០ (រូបថត៖ bienphong.com.vn)
leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Lao Cai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម និងផ្នែកគ្រប់គ្រងព្រំដែន Honghe នៃនាយកដ្ឋានគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសចិន ប្រគល់ទទួលកំណត់ហតុនៃការយាមល្បាតរួមគ្នាក្នុងពិធីបូកសរុបលទ្ធលនៃការយាមល្បាតរួមគ្នាស្តីពីការអនុវត្តន៍ច្បាប់នៅលើតំបន់ព្រំដែន និងការបង្ការ​ទប់ស្កាត់ជំងឺរាតត្បាត នៅខែធ្នូ ឆ្នាំ២០២០ (រូប​ថត៖ bienphong.com.vn)

បកប្រែដោយ Duy Hoan