ថ្លែងក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា  ភាគីទាំងពីរពិភាក្សាស្ដីពីបញ្ហាអន្តរជាតិ តំបន់ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដើម្បីជម្រុញឲ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-អូស្ត្រាលីឡើងកំរិតថ្មី និងមានប្រសិទ្ធភាពថែមទៀត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដឹកនាំកិច្ចសន្ទនា

លោក Peter Tesch បានឲ្យដឹងថា ទោះបីមានផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនៅតែអភិវឌ្ឍល្អដដែល។ លោកចាត់ទុកថា ជំងឺ Covid-19 បង្កើតបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកសម្រាប់បណ្តាប្រទេសនៅលើពិភពលោក ជាពិសេសផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង។ ក្នុងបរិបទនេះ អូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ វៀតណាមបានមានគំនិតផ្ដូតផ្ដើមជាច្រើនដើម្បីពង្រីកកិច្ចសហការរវាងបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ទល់នឹងផលប៉ះពាល់នៃជំងឺរាតត្បាតក្នុងរយៈពេលយូរអង្វែង។

ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនៅពេលកន្លងមក និងទិសដៅនៅពេលខាងមុខ។ ក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរបានរក្សាជំនួបប្រចាំឆ្នាំ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់កម្រិតភាសាអង់គ្លេស និងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រួមចំណែកជួយវៀតណាមបំពេញល្អភារកិច្ចរបស់អង្គការសហប្រជាជាតិ និងបង្ហាញពីតួនាទី និងទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ក្រសួងការពារជាតិទាំងពីរក៏រំពឹងបើកទូលាយកិច្ចសហប្រតិបត្តិការថ្មីដែលភាគីទាំងពីរមានតម្រូវការនិងមានសមត្ថភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា វៀតណាមគាំទ្រកិច្ចសន្យារបស់អូស្ត្រាលីចំពោះតំបន់ និងត្រៀមជាស្រេចជួយអូស្ត្រាលីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អូស្ត្រាលី។

ចំពោះស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរបានឯកភាពពីការយល់ដឹងដូចគ្នាស្ដីពីគោលការណ៍គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី សាមគ្គីភាព រួមគ្នាឆ្លងកាត់បញ្ហាប្រឈមបណ្តាលមកពីជំងឺរាតត្បាត៕

បកប្រែដោយ Thuy Anh