leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជាអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម - នូវែលសេឡង់ នៅទីក្រុងហាណូយ

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានសម្តែងនូវការសប្បាយរីករាយដែលឆ្នាំនេះ វៀតណាម និងនូវែលសេឡង់ប្រារព្ធខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត និងតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយចាត់ទុកថា ទាំងនេះជាលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ លើវិស័យជាច្រើនដូចជា កិច្ចសន្ទនា កិច្ចពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ល។ ភាគីទាំងពីរវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើន និងមានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍ។ ភាគីទាំងពីរឯកភាពថា ចាប់ពីឆ្នាំ ២០២១ នឹងស្រាវជ្រាវដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាផ្លូវការទៅវិញទៅមក ឬនៅខាងក្រៅព្រឹត្តិការណ៍ពហុភាគី ក៏ដូចជាបង្កើតយន្តការពិគ្រោះយោបល់ការពារជាតិ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំផែនការសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឡើងកម្រិតកម្ពស់ថ្មីមួយ សាកសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនភាគីនូវែលហ្សេឡង់អំពីលទ្ធផលនៃសកម្មភាពការពារជាតិពហុភាគីដែលដឹកនាំដោយប្រទេសវៀតណាមក្នុងឋានៈជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដោយហេតុនេះបានអះអាងនូវកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការក្នុង ADMM និង ADMM + ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់អាស៊ាន ក៏ដូចជាបណ្តាប្រទេសដៃគូ។

លោក Andrew Bridgman បានសង្កត់ធ្ងន់លើការគាំទ្ររបស់នូវែលសេឡង់ ចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការរួមវិភាគទានរបស់វៀតណាមចំពោះតំបន់ក្នុងរយៈពេលកន្លងមក។

ស្តីពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ បានឯកភាពគ្នាលើការយល់ដឹងរួមមួយអំពីគោលការណ៍គោរពច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើ ឬគំរាមប្រើកម្លាំងអាវុធ៕

បកប្រែដោយ Thanh Cong