leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អញ្ជើញជាអធិបតីក្នុងសម័យប្រជុំពេញអង្គ

រាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទី ៣០ របស់គណៈកម្មការ លោកឧត្តមសេនី្រយ៍ត្រី Dang Hong Trien អគ្គនាយកមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២០ គម្រោងការ និងភារកិច្ចទាំងឡាយក្រោមផែនការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចម្រុះវៀតណាម - រុស្ស៊ី ត្រូវបានកែសំរួលដោយសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងស្ថានភាពជំងឺរាតត្បាត Covid-19 កើតឡើងយ៉ាងស្មុគស្មាញនៅសហព័ន្ធរុស្ស៊ី និងប្រទេសវៀតណាម ហើយត្រូវបានសម្រេចនៅកំរិតជាអតិបរមា ព្រមទាំង​រាល់​ភារកិច្ចដែលទាក់ទងនឹងវិទ្យាសាស្ត្របច្ចេកវិទ្យា និងបរិស្ថានរបស់ភាគីវៀតណាមត្រូវបានសម្រេចជាស្ថាពរដែរ។ មជ្ឈមណ្ឌលបានកសាងផែនការការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយយោងតាមទិសដៅអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រដ្ឋ និងក្រសួងការពារប្រទេស ព្រមទាំង​ផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែងនៃការបំរើវិស័យយោធា - ការពារជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថានអេកូឡូស៊ី

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Dang Hong Trien អគ្គនាយកមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីរាយការ​ណ៍​នៅក្នុងកិច្ចប្រជុំ

ថ្លែងក្នុងសម័យប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាពរបស់មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី នាឆ្នាំ២០២០ ហើយបានលើកសរសើរចំពោះមជ្ឈមណ្ឌលដែលចូលរួមយ៉ាងសកម្មក្នុងការការពារ និងទប់ស្កាត់ការរាតត្បាត Covid-19 ។ លោកបានស្នើឱ្យមជ្ឈមណ្ឌលបន្តជម្រុញការអនុវត្តលទ្ធផលស្រាវជ្រាវឲ្យ​ចូលទៅក្នុងស្ថានភាពជាក់​ស្តែង និង​​សម្របសម្រួលឱ្យបានល្អជាមួយភាគីរុស្ស៊ី និងអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ... ព្រមទាំងរៀបចំឲ្យបានល្អនូវខ្លឹមសារសម្រាប់សម័យប្រជុំលើកទី ៣១ នៃគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី៕

បកប្រែដោយ Duy Hoan