នៅក្នុងជំនួបការងារ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធានៃកងទ័ពប្រជាជនវៀតណាម បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលជប៉ុននិយាយរួម និងកងទ័ពជប៉ុននិយាយដោយឡែកសម្រេចបានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកនេះជាឱកាសដ៏ល្អមួយសម្រាប់កងកំលាំងពេទ្យយោធារបស់វៀតណាមនិងជប៉ុនពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងជំរុញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរលើវិស័យពេទ្យយោធា។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំនៅទីក្រុងហាណូយ

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានជូនដំណឹង​គ្នាទៅវិញទៅមកអំពីស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅក្នុងអង្គភាពយោធានៃប្រទេសនីមួយៗ និងចែករំលែកបទពិសោធន៍មួយចំនួននៅក្នុងការងារនេះ។ ភាគីទាំងពីរក៏បានឯកភាពថា នាពេលខាងមុខ នឹងបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក រៀបចំកិច្ចប្រជុំ និងកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការការពារជាតិជប៉ុន - វៀតណាម៕

បកប្រែដោយ Huyen Trang