leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម មានប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ សមាជិកអង្គការសហប្រជាជាតិនិយាយរួម និងបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍និយាយដោយឡែក កំពុងខិតខំប្រឹងប្រែងបង្កើនការចូលរួមរបស់ស្ត្រី ក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយចីរភាព។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ តួលេខទូទៅ និងអត្រាស្ត្រីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅក្នុងកងកម្លាំងថែរក្សាសន្តិភាព សុទ្ធសឹងតែកើនឡើងយ៉ាងខ្លាំង។ នាបច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងម៉ាឡេស៊ី មានចំនួនស្ត្រីខ្ពស់បំផុតនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ ខណៈពេលដែលប្រទេសវៀតណាម និងកម្ពុជា កំពុងបង្ហាញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ខ្លួន ក្នុងការបង្កើនការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពទាំងនេះ។

នាពេលខាងមុខ ក្រសួងការពារប្រទេសវៀតណាម បន្តបង្កើនអត្រាស្ត្រីដែលចូលរួមក្នុងសកម្មភាពនេះ ជាពិសេស ផ្តល់អាទិភាពលើការដាក់ពាក្យរបស់ស្ត្រី សុំចូលបម្រើការងារក្នុងមុខតំណែងខ្ពស់នៅទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថានបេសកកម្មនានា៕

បកប្រែដោយ Huyen Trang