លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានអបអរសាទរចំពោះលោកស្រី Lianys Torres Rivera ដោយបានសម្រេចនូវភារកិច្ចក្នុងនាមជាឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅវៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កា។ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពរបស់ឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងគុយបា។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋបានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះសមមិត្ត Miguel Díaz-Canel ជាលេខាទី១ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា រួមនិងថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋនៃប្រទេសគុយបាផងដែរ។

leftcenterrightdel
លោក Nguyen Phu Trong ទទួលជួបលោកស្រី Lianys Torres Rivera (រូបថត៖ vnanet.vn)

លោក Nguyen Phu Trong បានសម្តែងនូវក្តីសប្បាយរីករាយ និងកោតសរសើរខ្ពស់ចំពោះការដែលបក្សទាំងពីរ ប្រទេសទាំងពីរបានរៀបចំប្រកបដោយភាពបត់បែននូវរាល់សកម្មភាពអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត (២ ធ្នូ ឆ្នាំ១៩៦០ / ២ ខែធ្នូ ឆ្នាំ២០២០) និងបានសង្កត់ធ្ងន់ថា វៀតណាម និងគុយបា បាននិងកំពុងជាបងប្អូនគ្នាជានិច្ចកាល ប្រទេសទាំងពីរត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងចែករំលែកគ្នាក្នុងគ្រប់កាលៈទេសៈនៃការលំបាក។ ទំនាក់ទំនងនេះត្រូវបានអះអាងដោយលោកប្រធាន ហូជីមិញ និងលោកប្រធាន Fidel Castro តាមរយៈប្រសាសន៍មួយចំនួនដែលពិតជាមានអត្ថន័យជ្រាលជ្រៅបំផុត។ ហើយលោកប្រធាន Fidel Castro ធ្លាប់បានមានប្រសាសន៍ថា “ពីព្រោះវៀតណាម គុយបា ហ៊ានលះបង់ទាំងឈាមស្រស់របស់ខ្លួន” ។

លោកអគ្គលេខាបក្ស  និងជាប្រធានរដ្ឋ បានសម្តែងនូវការចែករំលែកចំពោះរាល់ការលំបាក និងបញ្ហាប្រឈមដែលគុយបា បាន និងកំពុងប្រឈមមុខក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងកោតសរសើរចំពោះសមិទ្ធិផលវិជ្ជមានដែលសម្រេចបានដោយបក្ស រដ្ឋ និងប្រជាជនគុយបា នៅក្នុងដំណើរការនៃការអនុវត្តមាគ៌ាធ្វើបច្ចុប្បន្នភាពនូវគំរូសេដ្ឋកិច្ច-សង្គម ក៏ដូចជាក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19។ លោក Nguyen Phu Trong ក៏បានសម្តែងនូវជំនឿថា ប្រទេសគុយបា នឹងជំនះរាល់ការលំបាក និងបញ្ហាប្រឈមដើម្បីទទួលបានជោគជ័យនៃការរៀបចំមហាសន្និបាតបក្សកុម្មុយនីស្តគុយបា លើកទី៨ នាខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។

លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស និងប្រធានរដ្ឋ វៀតណាម ក៏ដូចជាថ្នាក់ដឹកនាំ បក្ស រដ្ឋ វៀតណាម ដែលតែងតែផ្តល់ការគាំទ្រ ជំនួយដល់ប្រទេសគុយបា ហើយនិងបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងជួយឱ្យខ្លួនលោកស្រីសម្រេចបានបេសកកម្មរបស់ខ្លួនក្នុងនៅប្រទេសវៀតណាមប្រកបដោយជោគជ័យ។

លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានមានប្រសាសន៍ថា លោកស្រីនឹងចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អៗដែលថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ឱ្យលោកស្រីក្នុងអាណត្តិបេសកកម្មរបស់ខ្លួន ថែមទាំងបានបញ្ជាក់ថា មិនថាស្ថិតក្នុងមុខតំណែង ឬ ការងារណាក៏ដោយ លោកស្រីនឹងបន្តចូលរួមចំណែកជាវិជ្ជមានដល់សាមគ្គីភាព មិត្តភាពប្រពៃណី ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង បក្សទាំងពីរ និងប្រទេសទាំងពីរ គុយបា និង វៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជូនអំណោយដល់លោកស្រី Lianys Torres Rivera

* នាថ្ងៃដដែលនៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី Lianys Torres Rivera ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅវៀតណាមមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួននៅវៀតណាម។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរចំពោះលោកស្រី Lianys Torres Rivera ដែលបានបញ្ចប់អាណត្តិនៅវៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កា។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជឿជាក់ថា ក្នុងតួនាទីថ្មី លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដើម្បីលើកកម្ពស់ថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែងបន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា អស់រយៈពេល ៦០ ឆ្នាំកន្លងមកហើយ ថ្វីត្បិតតែពិភពលោកបានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅជាមួយនឹងការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្តី ប៉ុន្តែមនោសញ្ចេតនារវាងវៀតណាម - គុយបា នៅតែស្ថិតស្ថិរយ៉ាងរឹងមាំដូចដើម ជាគំរូអំពីភាពស្មោះត្រង់ក្នុងទំនាក់ទំនងអន្តរជាតិ។ រដ្ឋមន្រ្តីក្រសួងការពារប្រទេសក៏បានរំលឹកឡើងវិញនូវកាយវិការដ៏ថ្លៃថ្នូរបស់បក្ស រដ្ឋ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដោយបានផ្តល់ជំនួយដល់ប្រទេសវៀតណាមនូវថ្នាំរាប់ពាន់ដបសម្រាប់ការព្យាបាលជំងឺរាតត្បាត ថែមទាំងបានបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្តដែលមានបទពិសោធន៍ជាច្រើនទៅកាន់ប្រទេសវៀតណាមដើម្បីជួយដល់ការការពារ និងគ្រប់គ្រងការរាតត្បាត Covid-19 ទោះបីខ្លួនកំពុងតែស្ថិតនៅក្នុងស្ថានការណ៍លំបាកជាច្រើនក្តី។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលក្លាយទៅជាសរសរគ្រឹះមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗឱ្យបានរឹងមាំ។

លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានអះអាងថា ក្នុងសម័យសង្គ្រាមវៀតណាមតែងតែបង្ហាញឱ្យឃើញពីស្មារតីអង់អាចក្លាហាន គំនិតឈ្លាសវៃ ខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ ហើយគួរឱ្យចាប់អារម្មណ៍នោះគឺនាពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 ទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែវៀតណាមនៅតែជាប្រទេសកម្រមួយដែលជាទីសុវត្ថិភាព។ លោកក៏បានបញ្ជាក់ថា មិនថាក្នុងតួនាទីណាក្តី ក៏លោកនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងខាងការពារជាតិនិយាយដោយឡែក៕

បកប្រែដោយ Minh Trung