កងកម្លាំងចូលរួមការយាមល្បាតរួមមានក្រុមនាវាលេខ ២៦៤ និងលេខ ២៦៥ នៃតំបន់ ៥ កងទ័ពជើងទឹកវៀតណាម និងក្រុមនាវាលេខ ៥៣៣ និងលេខ ៥៥២ របស់កងទ័ពជើងទឹកភូមិន្ទថៃ។ ភាគីទាំងពីរបានអនុវត្តភារកិច្ចដូចជា ការបង្ក្រាបចោរសមុទ្រ ទប់ស្កាត់ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន ការអន្តោប្រវេសន៍ ការនេសាទ ខុសច្បាប់ និងការការពារបរិស្ថានសមុទ្រ។

leftcenterrightdel
នាវានៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរធ្វើការយាមល្បាតរួម

ក្នុងក្របខ័ណ្ឌនៃការយាមល្បាត ភាគីទាំងពីរក៏បានសហការបង្វឹកបង្ហាត់ការផ្ដល់ព័ត៌មាន ក្រមប្រតិបត្តិសម្រាប់ការជួបជុំនៅសមុទ្រ ការស្វែងរកនិងជួយសង្គ្រោះ។

ការយាមល្បាតរួមត្រូវបានរៀបចំឡើងក្នុងបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh