កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្ដាប្រទេសអាស៊ាននិងដៃគូ ព្រមទាំងលើកកម្ពស់តួនាទីរបស់ក្រសួងការពារប្រទេសវៀតណាមក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក (ADMM +) ក្នុងឆ្នាំវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០។

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានប្រធាន ADSOM + WG នៃបណ្ដាប្រទេសអាស៊ាននិងដៃគូនានា ដូចជា រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ញូហ្សេឡែន និងឥណ្ឌា រួមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន អនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសដៃគូនៅទីក្រុងហាណូយផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ 

លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានបញ្ជាក់ថាដោយសារជំងឺរាតត្បាត Covid-19 នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក លើកទី ៧ (ADMM +) និងកិច្ចប្រជុំពាក់ព័ន្ធនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្នុងខែធ្នូខាងមុខ។   លោកឧត្តមសេនីយ៍ទោ Vu Chien Thang សង្កត់ធ្ងន់ថា កិច្ចប្រជុំ ADSOM + WG លើកនេះគឺផ្តោតលើការត្រៀមរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM +) ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា និងកិច្ចប្រជុំ ADMM +  លើកទី ៧ ។

ក្នុងស្មារតីនេះ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានស្នើឱ្យគណៈប្រតិភូទាំងអស់ធ្វើការប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីត្រៀមរៀបចំព្រឹត្ដិការណ៍សំខាន់ខាងលើនេះ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

នៅឯកិច្ចប្រជុំនេះប្រតិភូទាំងអស់បានពិភាក្សាលើផែនការការងារដំណាក់កាល២០២១-២០២៣ របស់ក្រុមអ្នកជំនាញ ADMM + និងពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ADMM + លើកទី ៧ ព្រមទាំងការត្រៀមរៀបចំកិច្ចប្រជុំ ADSOM + ដែលធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា៕

បកប្រែដោយ Duy Hoan