ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្ដែងនូវការយកចិត្តទុកដាក់ និងចែករំលែកជាមួយការលំបាករបស់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ លោកស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសយកចិត្តទុកដាក់ថែមទៀតដល់គោលនយោបាយសម្រាប់កម្មាភិបាល យុទ្ធជនដែលចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ លោកអនុរដ្ឋមន្រ្តីក៏ស្នើឲ្យអង្គភាពទាំងមូលគប្បីមានភាពម្ចាស់ការថែមទៀតក្នុងការបំពេញភារកិច្ចតាមកម្មវិធី និងគម្រោងមេស្ដីពីការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់កងទ័ព ហើយជម្រុញការបំពេញភារកិច្ចនៅឆ្នាំ ២០២០ ដូចជា ការត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយកងពេទ្យកម្រិត២ លេខ៣ ទៅជំនួសកងពេទ្យកម្រិត២ លេខ២។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាមសហការជាមួយនាយកដ្ឋាពេទ្យយោធាជម្រុញការអនុវត្តសំណើរបស់វៀតណាមស្ដីពីការកសាងមជ្ឈមណ្ឌលធ្វើតេស្តពិនិត្យជំងឺ Covid-19 នៅបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Pranay Verma

*សូមរំលឹកថា នាព្រឹកថ្ងៃទី២៨ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោក Pranay Verma ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម។ ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាបានអភិវឌ្ឍយ៉ាងល្អ ចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

លោកអនុរដ្ឋមន្រ្តីចាត់ទុកថា នាប៉ុន្មាន់ឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌាត្រូវបានបើកទូលាយដោយឥតឈប់ឈរ និងកាន់តែស៊ីជម្រៅ នាំមកនូវប្រសិទ្ធភាពជាច្រើន។ ភាគីទាំងពីរបានអនុវត្តខ្លឹមសារសហប្រតិបត្តិការតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ក្រសួងការពារជាតិទាំងពីរ រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យរួម ស្ដីពីទំនាក់ទំនងលើវិស័យការពារជាតិវៀតណាម-ឥណ្ឌា ដំណាក់កាល ២០១៥-២០២០។

លោក Pranay Verma បានអបអរសាទរចំពោះវៀតណាមដែលបានទប់ទល់ដោយជោគជ័យនឹងជំងឺ Covid-19 ព្រមទាំងសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍយ៉ាងសកម្មរបស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយឥណ្ឌា-វៀតណាម រួមទាំង ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ។

នៅពេលខាងមុខនេះ ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មការពារជាតិ សន្តិសុខសមុទ្រ រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕

បកប្រែដោយ Thuy Anh