leftcenterrightdel
លោកវរសេនីយ៍ឯក Bui Hong Quang ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ

នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានធ្វើការបោះឆ្នោតតាមរយៈប្រព័ន្ធវីដេអូ ដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាល CISM អាស៊ី ដែលមានសមាជិកពីររូប គឺលោកវរសេនីយ៍ឯក Zakariya Kanat ទទួលបន្ទុកផ្នែក CISM កងទ័ពស៊ីរី និងលោក Yoon Moon Hak ទទួលបន្ទុកផ្នែក CISM កងទ័ពកូរ៉េខាងត្បូង។ ប្រទេសទាំងឡាយក៏បានឯកភាពជ្រើសរើស អូម៉ាន កាតា ស៊ីរី និងបារ៉ែន ជាតំណាងឱ្យ CISM អាស៊ី ដើម្បីចូលរួមវគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកបាល់ទាត់ CISM ពិភពលោកឆ្នាំ ២០២១។

ក្នុងរបៀបវារៈនៃកិច្ចប្រជុំ លោកវរសេនីយ៍ឯក Wang Yijiang អនុប្រធាន CISM អាស៊ី បានធ្វើបទបង្ហាញខ្លីៗអំពីសកម្មភាពរបស់ CISM អាស៊ីនៅឆ្នាំ ២០២០ ព្រមទាំងសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃជំងឺរាតត្បាត Covid-19  វិវឌ្ឍយ៉ាងស្មុគស្មាញ មានកម្មវិធីជាច្រើនដែល CISM អាស៊ីគ្រោងទុកសម្រាប់ឆ្នាំនេះ ត្រូវបានលុបចោល ឬប្តូរទៅឆ្នាំបន្ទាប់។

លទ្ធផលនៃកិច្ចប្រជុំ CISM អាស៊ីនឹងត្រូវបានសង្ខេប និងរាយការណ៍នៅឯសម័យប្រជុំ CISM លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នៅពេលយប់ថ្ងៃទី២២ ខែតុលា៕

បកប្រែដោយ Huyen Trang