លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះនៅឯទីក្រុងហាណូយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang  និងប្រតិភូបានថតរូបរួមគ្នាមុនពេលចូលរួមកិច្ចប្រជុំ

នេះជាលើកដំបូងដែលកិច្ចប្រជុំ ACDFM និងកិច្ចប្រជុំពាក់ព័ន្ធត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ ប្រការនេះបង្ហាញពីភាពសម្ម ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម និងបណ្តាប្រទេសអាស៊ានគឺមិនទុកអោយជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់ដំណើរការសហប្រតិបត្តិការយោធាការពារជាតិរវាងបណ្តាប្រទេសអាស៊ានឡើយ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានមានប្រសាសន៍ថា នេះជាវិធីថ្មីប្រកបដោយភាពច្នៃប្រឌិតដោយវាសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន រួម​ទាំងបាន​ទាញយកផលប្រយោជន៍ពីសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានស្វាគមន៍ប្រតិភូទាំងឡាយដែលអញ្ជើញចូលរួម ACDFM-17 ជាពិសេសមេបញ្ជាការកងកំលាំងការពារជាតិ នៃប្រ៊ុយណេដារូសាឡឹម និងម៉ាឡេស៊ីដែលទើបបានតែងតាំងឲ្យកាន់តំណែង និងចូលរួមកិច្ចប្រជុំ ACDFM ជាលើកដំបូង។ លោកឧត្តមសេនីយ៍ឯក Phan Van Giang រំពឹងថាប្រធានគណៈប្រតិភូទាំងអស់នឹងចូលរួមចំណែកជាសកម្ម​ដល់ជោគជ័យរួមនៃកិច្ចប្រជុំ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន។ តាងនាមក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងទ័ពនៃបណ្តាប្រទេសអាស៊ានដោយបានគាំទ្រវៀតណាមក្នុងការបំពេញ​តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានមានប្រសាសន៍ថា ក្នុងតួនាទីរបស់ខ្លួន ថ្នាក់ដឹកនាំរដ្ឋាភិបាល និងកងកំលាំងការពារជាតិ​នៃ​បណ្តាប្រទេសអាស៊ានបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗក្នុងការកំចាត់ជំងឺរាតត្បាត Covid-19។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសម្តែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំរបស់ប្រទេសអាស៊ានទាំងអស់ ជំងឺរាតត្បាតនេះនឹងត្រូវបានគ្រប់គ្រង ហើយជីវភាពរស់នៅរបស់ប្រជាជននឹងវិលមករកភាពប្រក្រតីវិញ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ AMIM-17 និង AMOM-១០ ជាពិសេសការដែលបណ្តាប្រទេសបានពិភាក្សា និងឯកភាពគ្នាលើសេចក្តីព្រាងផែនការប្រតិបត្តិការរយៈពេលពីរឆ្នាំ  (២០២០-២០២២) របស់កងទ័ពនៃបណ្ដាប្រទេសអាស៊ាន និងសេចក្តីថ្លែងការណ៍រួម ACDFM-17 ដើម្បីដាក់ជូនកិច្ចប្រជុំ ACDFM-17 ឲ្យ​ផ្តល់សច្ចាប័ន ។

leftcenterrightdel
ប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ានអញ្ជើញ​ចូលរួមកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយនឹងអនុម័តលើលទ្ធផលនៃកិច្ចប្រជុំ AMIM-17, AMOM-10;  ពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាប្រឈមសន្តិសុខ​ក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា; ពិភាក្សាលើវិធានការណ៍នានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព បង្កើនភាពស្អិតរមួតក្នុង​តំបន់ និងការឆ្លើយតបចំពោះបញ្ហាប្រឈមរួម; អនុម័តផែនការប្រតិបត្តិការរយៈពេលពីរឆ្នាំ (២០២០-២០២២) របស់កងទ័ពនៃប្រទេសអាស៊ាន និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ACDFM-17  ព្រមទាំងធ្វើជាសាក្សីក្នុងពិធីប្រគល់តំណែងប្រធានក្រុមប្រឹក្សា ACDFM ជូនប្រទេស​ប្រ៊ុយ​ណេ​ដា​រូ​សា​ឡឹម​៕

បកប្រែដោយ Duy Hoan