នៅពេលកន្លងមក កងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរបានជម្រុញការផ្លាស់ប្តូរព័ត៌មាន ពង្រឹងការយាមល្បាត និងត្រួតពិនិត្យ រកឃើញដោយទាន់ពេលវេលា និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងបទឧក្រិដ្ឋគ្រប់ប្រភេទ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 និងការពារភាពសុខសាន្តត្រាណនៅតំបន់ព្រំដែនវៀតណាម - ឡាវ។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Thua Thien – Hue ប្រគល់គ្រឿងឧបភោគបរិភោគជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាជនឡាវ

កងទ័ពការពារព្រំដែនខេត្ត Thua Thien – Hue វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកម្លាំងការពារព្រំដែន នគរបាល និងប៉ុស្ដិ៍ការពារព្រំដែននៅតំបន់ព្រំដែន វៀតណាម-ឡាវ សម្រេចបានក្នុងរយៈពេលកន្លង ព្រមទាំងជូនអំណោយ ២២៥ កញ្ចប់ រួមមាន អង្ករ ២.៥ តោន ម៉ាស់ ៥០០ សន្លឹក មីកញ្ចប់ ៣០ ធុង និងគ្រឿងឧបភោគបរិភោគជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅភូមិជាប់ព្រំដែននានារបស់ខេត្ត Saravane និងខេត្ត Sekong៕

បកប្រែដោយ Thuy Anh