លោកឧត្តមសេនីយ៍ទោ Pham Ngoc Hung  អគ្គនាយកនៃអគ្គនាយកដ្ឋានលេខ ២ ប្រធាន AMIM បានធ្វើជាអធិបតីនៃកិច្ចប្រជុំនៅឯទីក្រុងហាណូយ។ អញ្ជើញចូលរួមកិច្ចប្រជុំមានថ្នាក់ដឹកនាំនៃទីភ្នាក់ងារចារកម្មការពារជាតិនៃបណ្តាប្រទេសអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅឯទីក្រុង​ហាណូយ​

ថ្លែងសុន្ទរកក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Pham Ngoc Hung   បានលើកឡើងបញ្ហាមួយចំនួនដូចជា ស្ថានភាពនៃការរីករាលដាល Covid-19, សន្តិសុខប្រភពទឹកនៅអាងទន្លេមេគង្គ, ស្ថានភាពសមុទ្រខាងកើត និងគំនិតផ្តួតផ្តើមបង្កើតសហគមន៍ចារកម្មការពារជាតិអាស៊ាន (AMIC) របស់វៀតណាម។ វៀតណាមស្នើឱ្យបង្កើត AMIC ក្នុងបំណងបង្កើនការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន និងសហប្រតិបត្តិការក្នុងវិស័យយោធាការពារជាតិក្នុងចំណោមប្រទេសជាសមាជិកអាស៊ានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់យោបល់ជូនរដ្ឋាភិបាល និងក្រសួងការពារប្រទេសក្នុងការដោះស្រាយបញ្ហាសន្តិសុខប្រកបដោយប្រសិទ្ធភាព និងជួយគាំទ្រ​ដល់​ការកសាងសហគមន៍អាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Ngoc Hung  អគ្គនាយក នៃអគ្គនាយកដ្ឋានលេខ ២ ប្រធាន AMIM បានធ្វើជាអធិបតីនៃកិច្ចប្រជុំនៅឯទីក្រុងហាណូយ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ប្រតិភូទាំងឡាយបានផ្តោតលើការផ្លាស់ប្តូរ និងវាយតំលៃលើ​ស្ថានភាពសន្តិសុខក្នុងតំបន់ ដើម្បីដាក់ចេញនូវវិធានការទាំងឡាយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារចារកម្មការពារជាតិដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងបញ្ហាប្រឈមទាំងឡាយ ទន្ទឹមនឹងនោះពិចារណាលើការអនុម័តលើឯកសារនិយមន័យបង្កើត AMIC និងឯកភាពលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំមេបញ្ជាការកំលាំងការពារជាតិអាស៊ាន លើកទី ១៧ (ACDFM-17) ដើម្បី​ដាក់ជូនកិច្ចប្រជុំ ACDFM-17 ឲ្យ​ផ្តល់សច្ចាប័ន ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Pham Ngoc Hung បានផ្ទេរមុខតំណែងជាប្រធាន AMIM ទៅឱ្យតំណាងកងទ័ពព្រុយណេដារូសាឡឹម៕

បកប្រែដោយ Duy Hoan