ក្នុងឱកាសនេះ ភាគីទាំងពីរបានពិនិត្យលើការអនុវត្តផែនការសហប្រតិបត្តិការក្នុងដំណាក់កាលទី ៣ សម្រាប់ឆ្នាំ ២០១៨-២០២១ ព្រមទាំងលើកឡើងសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ និងពិភាក្សាស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានសម្តែងនូវគោលបំណងចង់ជំរុញបន្ថែមទៀតនូវទំនាក់ទំនងការពារជាតិទ្វេភាគី ដោយសន្យាគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ក៏ដូចជាតួនាទីរបស់ស្ថាប័នពហុភាគីផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដោយផ្តល់អាទិភាពលើវិស័យសហប្រតិបត្តិការដូចជា៖ សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ  សន្តិសុខនៅសមុទ្រ ការបណ្តុះបណ្តាល និងយន្តការនៃកិច្ចសន្ទនាទ្វេភាគី។

នៅកិច្ចពិគ្រោះយោបល់ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានជម្រាបជូនអំពីសកម្មភាពពហុភាគីក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី នាពេលខាងមុខ។

ភាគីនូវែលហ្សេឡង់បានចែករំលែកអំពីវឌ្ឍនភាពនៃការកសាងសៀវភៅសការពារជាតិ ព្រមទាំងបានបង្ហាញនូវគោលបំណងចង់ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ដោយសន្យាគាំទ្រវៀតណាមក្នុងនាមជាប្រធានអាស៊ាន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី៕

បកប្រែដោយ Huyen Trang