"នារីស្រស់ស្អាតនៃកងទ័ពប្រជាជនវៀតណាម" ប្រែបន្ទប់សណ្ឋាគារទៅជាបន្ទប់ហ្វឹកហាត់

ទីក្រុងម៉ូស្គូនៅពេលវេលាចុងរដូវប្រាំង ហើយហៀបនឹងឈានចូលរដូវស្លឹកឈើជ្រុះនោះ។ ពេលខ្លះមានភ្លៀងធ្លាក់ចុងរដូវបាននាំមកនូវខ្យល់រងារបន្តិចៗ ធ្វើឱ្យអ្នកដែលទើបតែមកដល់ទីនេះមានអារម្មណ៍ព្រឺខ្លួនបន្តិច។ ប៉ុន្តែផ្ទុយទៅវិញទេ បរិយាកាសនៅក្នុងបន្ទប់សណ្ឋាគារនីមួយៗនៃក្រុមពេទ្យយោធាវៀតណាម "ក្តៅ" រហូតដោយការហ្វឹកហាត់យ៉ាងស្វិតស្វាញ តាំងពីថ្ងៃបំបូងមកទីក្រុងមូស្គូមកម៉្លេះ។

អ្នកនាង Ai Nhi ជាសមាជិកាមួយរូបនៃក្រុមប្រកួតពេទ្យយោធា បានឲ្យដឹងថា “ពេលដែលយើងខ្ញុំចូលមកប្រទេសរុស្ស៊ី ជាលើកដំបូងនោះ ដោយសារល្វែងម៉ោងខុសគ្នា ថែមទាំងអាកាសធាតុក៏បង្កការលំបាកមិនតិចប៉ះពាល់ដល់សុខភាពមនុស្សគ្រប់គ្នាដែរ។ ប៉ុន្តែក្នុងរយៈពេល ២ ថ្ងៃប៉ុណ្ណោះ ក្រុមយើងខ្ញុំបានយកឈ្នះទាំងស្រុង។ នៅពេលនេះ ជារៀងរាល់ថ្ងៃបងប្អូនយើងខ្ញុំបានលើកទឹកចិត្តគ្នាឱ្យហ្វឹកហាត់ក្នុងបន្ទប់ដើម្បីមានស្មារតីល្អបំផុតសម្រាប់ការប្រកួត   Army Games 2020 "។

បើប្រៀបធៀបទៅនឹងក្រុមផ្សេងៗទៀត ក្រុមពេទ្យយោធាមានសមាជិកាច្រើនបំផុតដោយមានសមាជិការហូតដល់ ៧ នាក់។ ប៉ុន្តែនៅពេលដែលបានឃើញជាក់ភ្នែកការហ្វឹកហាត់របស់ពួកគាត់ សមាជិកគ្រប់គ្នាសុទ្ធតែបានសម្តែងនូវការកោតសរសើរពិតជាមិនចាញ់ប្រុសៗមែន។

លោកវរសេនីយ៍ទោ Nguyen Bach Dang ប្រធានក្រុមពេទ្យយោធានៃកងទ័ពវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2020  នេះ បានមានប្រសាសន៍ថា៖ “ក្នុងបរិបទនេះ ការរក្សាកាយសម្បទាឲ្យបានល្អដើម្បីធានាបាននូវការធ្វើដំណើរទៅ អ៊ូសបេគីស្ថាន នាពេលខាងមុខនេះគឺជាក្តីកង្វល់មួយ។ ដូច្នេះបន្ទាប់ពីបានទៅដល់សណ្ឋាគារ Salut  យើងបានធ្វើលំហាត់ប្រាណភ្លាមៗនៅក្នុងបន្ទប់ដើម្បីថែរក្សាសុខភាពល្អបំផុតតែម្តង។

leftcenterrightdel
សមាជិកនៃប្រតិភូវៀតណាមទទួលបានការត្រួតពិនិត្យសុខភាព ២ ដងក្នុងមួយថ្ងៃ

 

មិត្តដ៏រាក់ទាក់ និងចិត្តល្អ រុស្ស៊ី

ក្នុងបរិបទនៃការរាតត្បាតជំងឺ Covid-19 នៅតែវាយលុកទៅលើគ្រប់ទិសទីនោះ គ្រប់លក្ខខ័ណ្ឌអំពីការបរិភោគ ការស្នាក់នៅ និងការហ្វឹកហាត់របស់កងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុង Army Games 2020 សុទ្ធតែជួបការលំបាកជាច្រើន។ ប៉ុន្តែការលំបាកទាំងនេះបានកន្លងផុតទៅយ៉ាងឆាប់ៗព្រោះមិត្តរុស្ស៊ី មាន“សមត្ថភាព” និងចេះគិតគូយ៉ាងហ្មត់ចត់ហួសពីការប៉ាន់ស្មាន។

ទាក់ទងនឹងការស្នាក់នៅសណ្ឋាគារ Salut ផ្កាយ ៤ មានគ្រប់លក្ខណៈដែលអាចបំពេញបាននូវរាល់តម្រូវការរបស់សមាជិកនៃគណៈប្រតិភូវៀតណាម។ ទាក់ទងទៅនឹងការបរិភោគ ក្តីខ្វល់ដំបូងអំពីភាពខុសគ្នារវាងវប្បធម៌ម្ហូប អាស៊ី និងអឺរ៉ុប ត្រូវបានបន្ធូរស្បើយតាំងពីពេលទទួលទានដំបូងម៉្លេះ។ មួយថ្ងៃបីដង បុគ្គលិកសណ្ឋាគារយកបាយមកដល់ទ្វារបន្ទប់ដោយទឹកមុខញញឹមជូនសមាជិកគ្រប់រូប។ អាហារនីមួយៗមានគ្រប់រសជាតិ ប្រៃ - ផ្អែម សាច់ - បន្លែ បង្អែម ... ហើយជាក៏ងាយស្រួលទទួលទានដែរ។ សូម្បីតែមានសមាជិកនៃគណៈប្រតិភូវៀតណាមម្នាក់បានសរសើរថា "អាហារអញ្ចឹងហូបពេញមួយខែក៏អត់អីដែរ"។

លោកវរសេនីយ៍ទោ Nguyen Bach Dang បានចែករំលែកថា៖“ ក្នុងកាលៈទេសៈលំបាកនេះ ការធានារបស់មិត្តរុស្ស៊ី គឺល្អណាស់។ ជារៀងរាល់ថ្ងៃ អាហារបានមកដល់ទាន់ពេលកំណត់ អាហារឈ្ងុយឆ្ងាញ់ និងទាន់កំដៅ។ ម្ហូបអាហារសមស្របគួរសមនឹងប្រតិភូវៀតណាមដែរ ដូច្នេះគ្រប់គ្នាអាចមើលឃើញពីទឹកចិត្តល្អ ហ្មត់ចត់ និងកក់ក្តៅពីមិត្តរុស្ស៊ី ។ ក្រៅពីនោះ គណៈប្រតិភូក៏ទទួលបានជំនួយយ៉ាងសកម្មរបស់អ្នកបកប្រែ បុគ្គលិក នានានៃគណៈប្រតិភូផងដែរ។ សង្ឃឹមថា ដោយមានជំនួយបែបនេះយើងខ្ញុំនឹងទទួលបានជោគជ័យនៅក្នុងការប្រកួត  Army Games ឆ្នាំនេះ”។

លោកវរសេនីយ៍ឯក Kieu Van Minh អនុប្រធានសេនាធិការកងឯកភាពទ័ពកាំភ្លើងធំ និងជាប្រធានក្រុមកាំភ្លើងធំដែលចូលរួមការប្រកួត Army Games 2020 ក៏មានអារម្មណ៍ដូចគ្នាថា៖ “មកដល់ពេលនេះ ក្រុមបានមានវត្តមាននៅឯសណ្ឋាគារ Salut នៅទីក្រុងមូស្គូ ៣ ថ្ងៃហើយ។ ជាទូទៅ តាំងពីការទទួលភ្ញៀវនៅសណ្ឋាគារ និងក្នុងពេលស្នាក់នៅ មិត្តរុស្ស៊ី មានភាពក្លៀវក្លាយកចិត្តទុកដាក់ រាក់ទាក់ ហ្មត់ចត់ បង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងសម្រាប់ក្រុមរបស់យើងខ្ញុំ។ ការជួយគាំទ្ររបស់ប្រទេសម្ចាស់ផ្ទះ ពិតជាចាំបាច់ណាស់ ជាពិសេសនៅក្នុងបរិបទដែលសមាជិកនៃក្រុមគ្រប់គ្នាត្រូវតែស្ថិតនៅក្នុងបន្ទប់។ មិនថាមានបញ្ហាណាក៏ដោយ ទោះបីតូចតាចក៏ដោយ ក៏មិត្តនឹងជួយឆ្លើយតបភ្លាមៗក្នុងរយៈពេលដ៏ខ្លីបំផុតដែរ។ នោះគឺជាអ្វីៗដែលធ្វើឱ្យយើងខ្ញុំលំនឹងចិត្តយ៉ាងខ្លាំងក្នុងការត្រៀមខ្លួនដើម្បីចេញដំណើរ”។

នៅថ្ងៃទី ១៣ ខែសីហា ក្រុមកាំភ្លើងធំបានចេញដំណើរទៅកាន់អង្គភាពមួយមានចម្ងាយប្រហែល ៧០-៨០ គីឡូម៉ែត្រ ពីទីក្រុងមូស្គូ។ យោងតាមកាលវិភាគ នៅព្រឹកថ្ងៃទី ១៤ សីហា ក្រុមនេះបានហោះទៅ Saratov  មានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រ ពីទីក្រុងមូស្គូ។ ចាប់តាំងពីពេលនោះ ក្រុមទើបមានឱកាសស្គាល់ទីលានហ្វឹកហាត់  និងទទួលសព្វាវុធ និងឧបករណ៍។

នៅព្រឹកថ្ងៃទី ១៣ ខែសីហា ក្រុមគីមីវិទ្យា នៃកងទ័ពប្រជាជនវៀតណាមបានចាកចេញពីសណ្ឋាគារ Slavyanka (មូស្គូ) និងបានចេញដំណើរទៅកាន់ទីលាន Pesochnoe (ទីក្រុង Kostroma) ដែលជាកន្លែងប្រព្រឹត្តទៅការប្រកួតប្រជែងវិញ្ញាសា“ បរិស្ថានប្រកបដោយសុវត្ថិភាព”។ នៅក្នុងក្របខ័ណ្ឌនៃ Army Games 2020 ។ រួមដំណើរជាមួយយើងមាន ៤ ក្រុមទៀត នៃប្រទេសអាមេនី អ៊ូសបេគីស្ថាន ចិន និងបេឡារុស្ស ក៏បានចូលរួមក្នុងការប្រកួតប្រជែងវិញ្ញាសា  “បរិស្ថានប្រកបដោយសុវត្ថិភាព” ផងដែរ។

យោងតាមលោក អនុសេនីយ៍ទោ  Vu Van Hung សមាជិកនៃក្រុមគីមីវិទ្យាបានឲ្យដឹងថា "នេះជាលើកទី ២ ហើយដែលគាត់ត្រូវបានជ្រើសរើសឲ្យចូលក្រុមប្រកួត “បរិស្ថានប្រកបដោយសុវត្ថិភាព” ដូច្នេះទោះបីតិចឬច្រើនគាត់ក៏មានបទពិសោធន៍ និងភាពក្លាហានខ្លះក្នុងការប្រកួតដែរ។  “ទោះយ៉ាងណា បើប្រៀបធៀបទៅនឹងលើកមុន នៅក្នុងប្រទេសចិន នៅឆ្នាំនេះ ព្រឹត្តិការណ៍នេះដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសម្ចាស់ផ្ទះសហព័ន្ធរុស្ស៊ីនោះ គឺលក្ខខណ្ឌអំពីកន្លែងប្រកួត ការស្នាក់នៅ និងការប្រកួតប្រជែង គឺខុសគ្នាទាំងស្រុង។ បទប្បញ្ញត្តិនៃការប្រកួតក៏ខុសគ្នាពីឆ្នាំមុន ៧០% ដែរ។ ក្រុមប្រកួតជើងខ្លាំងៗដែលចូលរួមក្នុងការប្រកួតប្រជែងនៅឆ្នាំនេះដូចជាបេឡារុស្ស អ៊ូសបេគីស្ថាន ខ្ញុំក៏មិនមានឱកាសបានជួបលើកមុនទេ។ ដូច្នេះ យើងបានប្តេជ្ញាចិត្តថា មិនត្រូវមើលស្រាលទេ ថែមទាំងត្រូវស្រាវជ្រាវយ៉ាងហ្មត់ចត់នូវខ្លឹមសារនៃការប្រឡងនៅឆ្នាំនេះ ក៏ដូចជាព្យាយាមរក្សាកម្លាំងកាយឲ្យបានមាំមួនដើម្បីចូលក្នុងការប្រកួតនេះ"។ លោក Vu Van Hung បានអះអាង ៕

បកប្រែដោយ Minh Trung