leftcenterrightdel
ប្រតិភូបានអញ្ជើញចូលរួមក្នុងពិធី

ពិធីនេះត្រូវបានរៀបចំឡើងក្នុងបំណងលើកទឹកចិត្ត បង្កើតភាពក្លាហាន ឆន្ទៈមោះមុត និងមានជំនឿជឿជាក់លើខ្លួនឯងដល់ក្រុមកងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2020 ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់។

ការប្រកួតកីឡាយោធាឆ្នាំ ២០២០ ដែលរៀបចំឡើងដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី នេះជាលើកទី ៣ ហើយដែលកងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនក្រុមទ័ពទៅចូលរួមការប្រកួត។ នៅ Army Games ២០២០នេះ វៀតណាមបានចាត់បញ្ជូនក្រុមចូលរួមយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក រួមទាំងក្រុមដែលទើបចូលរួមជាលើកដំបូងដូចជា៖ ក្រុមកាំភ្លើងធំ ក្រុមបណ្តុះបណ្តាឆ្កែជំនាញ និងក្រុមវិទ្យុទាក់ទងជាដើម។

Army Games  ២០២០ និងវេទិកាបច្ចេកទេសយោធាអន្តរជាតិ ២០២០ ដែលគ្រោងធ្វើនៅពាក់កណ្តាលខែសីហា ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍សំខាន់បំផុតនៅឆ្នាំនេះរបស់កងទ័ពរុស្ស៊ី៕

បកប្រែដោយ Duy Hoan