“ជាលើកដំបូងទេ ដែលខ្ញុំត្រូវបានជ្រើសរើសឲ្យចូលក្រុមប្រកួតក្នុងព្រឹត្តិការណ៍ Army Games  ហើយនេះគឺជាមោទនភាពផងប៉ុន្តែវាក៏ជាសម្ពាធដ៏ធំមួយសម្រាប់ខ្លួនខ្ញុំផង” លោក អនុសេនីយ៍ទោ Pham Van Hieu មកពីកងពលតូចទ័ពជាងលេខ ២២៩ ដែលជាសមាជិកមួយរូបនៃក្រុមប្រកួតទ័ពជាងបាននិយាយ។ លោក Pham Van Hieu បានចែករំលែកទៀតថា “ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាយោធានេះទាមទារឱ្យកីឡាករទាំងអស់ត្រូវតែឆ្លើយតបបានលក្ខណៈសម្បត្តិជាច្រើនដូចជា៖ លឿនរហ័ស និងកម្លាំងកាយសម្បទាមាំមួន និងមានស្មារតីស៊ូទ្រាំ។ លើសពីនេះទៅទៀត យុទ្ធជនម្នាក់ៗក៏ត្រូវតែមានភាពបត់បែនផងដែរនៅពេលជំនះលើគ្រប់ឧបសគ្គ និងចេះប្រើឧបករណ៍សម្ភារបរិក្ខារយ៉ាងស្ទាត់ជំនាញដើម្បីបំពេញតាមតម្រូវការនៃការប្រកួតទៀតផង។

leftcenterrightdel
កងឯកភាពទ័ពជាង វៀតណាម ហ្វឹកហាត់សម្រាប់ចូលរួមក្នុងការប្រកួត Army Games

 

នេះជាលើកទី ២ ហើយដែលកងឯកភាពទ័ពជាង វៀតណាម ត្រូវបានចាត់តាំងឲ្យចូលរួមការប្រកួត Army Games ។ ដូច្នេះការរៀបចំសម្រាប់ឆ្នាំនេះត្រូវបានអនុវត្តប្រកបដោយហ្មត់ចត់លើគ្រប់ទិដ្ឋភាពទាំងអស់ដោយមានគោលបំណងឆ្លើយតបឲ្យបានល្អនូវដំណើរការហ្វឹកហាត់របស់ក្រុមប្រកួត។ “បេសកកម្មចូលរួមក្នុងព្រឹត្តិការណ៍  Army Games  គឺពិតជាមានអត្ថន័យសំខាន់ណាស់។ នេះជាឱកាសសម្រាប់យើងបង្ហាញពីសមត្ថភាពដល់មិត្តភក្តិអន្តរជាតិនៃទ័ពជាងនិយាយដោយឡែក និងកងទ័ពប្រជាជនវៀតណាមទាំងមូលនិយាយរួមជាមួយមិត្តភក្តិអន្តរជាតិ។ ដូច្នេះតាំងពីដើមមក ថ្នាក់ដឹកនាំនៃអង្គភាពទ័ពជាងបានកំណត់យ៉ាងច្បាស់ថា នេះជាភារកិច្ចនយោបាយដ៏សំខាន់មួយក្នុងឆ្នាំ ២០២០ ដោយហេតុនោះ អង្គភាពបានបង្កលក្ខខណ្ឌល្អបំផុតសម្រាប់ក្រុមប្រកួត” នេះជាការបញ្ជាក់របស់លោកវរសេនីយ៍ឯក Trinh Ngoc Hung អនុប្រធានសេនាធិការកងទ័ពជាង។

ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏វែងឆ្ងាយនៃកងទ័ពប្រជាជនវៀតណាម កងទ័ពជាងតែងតែដើរតួនាទីយ៉ាងសំខាន់មួយ។ ក្នុងកំឡុងពេលនៃសង្រ្គាម កងទ័ពជាងគឺជាកម្លាំងសំខាន់មួយដែលមានវត្តមាននៅគ្រប់ពេលវេលាចាំបាច់ក្នុងតំបន់សំខាន់ៗ ចំណុចក្តៅគគុកៗ ដែលរងការវាយបំផ្លាញដ៏សាហាវពីសត្រូវ។ ទ័ពជាងបានជំនះលើគ្រប់ឧបសគ្គ គ្រោះថ្នាក់  មិនរាថយចំពោះគ្រាប់កាំភ្លើងឡើយ តស៊ូ លះបង់គ្រប់យ៉ាងដើម្បីកាត់ភ្នំ ធ្វើផ្លូវ ធ្វើស្ពាន រុករកគ្រាប់បែក …  ទាំងយប់ទាំងថ្ងៃដើម្បីរួមវិភាគទានចូលបុព្វហេតុតស៊ូ និងរំដោះប្រទេសជាតិ។ ក្នុងសម័យសន្តិភាព ពួកគេបានបន្តជាកម្លាំងស្នូលក្នុងការបំពេញភារកិច្ច ជំនះនូវផលវិបាកនៃគ្រាប់បែក គ្រាប់មីន និងវត្ថុធាតុផ្ទុះដែលនៅសល់ក្រោយពីសង្គ្រាម។

ចំពោះពួកគេ  Army Games អាចជាការសាកល្បងមួយ ប៉ុន្តែវានឹងមិនអាចរារាំងបានទ័ពជាង ឱ្យបន្តសរសេរពីប្រពៃណី "ត្រួសត្រាយផ្លូវឆ្ពោះទៅរកជ័យជំនះ" ដែលជាពាក្យត្រូវបានប្រគល់ទៅដោយ អ៊ំ ហូ ទេ៕

បកប្រែដោយ Minh Trung