ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានធ្វើបច្ចុប្បន្នភាពពីស្ថានភាពនៃជំងឺ Covid-19 នៅវៀតណាម និងចែករំលែកលទ្ធផលដែលវៀតណាមបានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនាពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅជំនួបសន្ទនា

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា វៀតណាមកំពុងរៀបចំកងពេទ្យកំរិត២ លេខ៣ ដើម្បីទទួលភារកិច្ចពីកងពេទ្យកំរិត២ លេខ២។ ប៉ុន្តែ ដោយសារតែផលប៉ះពាល់នៃជំងឺ Covid-19 កងពេទ្យកំរិត២ លេខ២ អាចពន្យារពេលបំពេញបេសកកម្ម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ស្នើឲ្យអង្គការសហប្រជាជាតិមានគោលនយោបាយជួយដល់យោធិនដែលចូលរួមកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិដែលពន្យារពេលបំពេញបេសកកម្ម រួមទាំងនាយទាហានរក្សាសន្តិភាពវៀតណាមផងដែរ។

លោក Atul Khare ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងពេទ្យកំរិត២ លេខ២ របស់វៀតណាមដែលបានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ព្រមទាំងស្នើឲ្យភាគីវៀតណាមបង្កើនសកម្មភាពនេះដើម្បីជួយស្ថានបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ លោក Atul Khare ក៏បញ្ជាក់ថា អង្គការសហប្រជាជាតិនឹងកត់សំគាល់ស្នាដៃរបស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រួមទាំងនាយទាហានរក្សាសន្តិភាពវៀតណាម។

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពសំខាន់ៗរបស់វៀតណាមក្នុងឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ជាពិសេសគឺផែនការរៀបចំសន្និសីទ “តួនាទីរបស់ស្ត្រី និងប្រតិបតិ្តការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ” និងពិធីរំលឹកខួបលើកទី១០ នៃទិវាបង្កើតយន្តការ ADMM+ ដែលលើកឡើងដោយវៀតណាម។

លោក Atul Khare ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការរៀបចំសកម្មភាពក្នុងឆ្នាំវៀតណាមទទួលតួនាទីទាំងពីរដែលពោលខាងលើ៕

បកប្រែដោយ Thuy Anh