កិច្ចប្រជុំនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេស និងជាប្រធាន ARF DOD វៀតណាម និងលោក Chris Johnstone នាយកប្រចាំតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍នៃការិយាល័យរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមានពីសំណាក់តំណាងប្រទេសជាដៃគូក្នុងក្របខ័ណ្ឌ ARF តំណាងលេខាធិការដ្ឋានអាស៊ាន និងសមាជិកបណ្តាគណៈប្រតិភូផងដែរ។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ

 

ថ្លែងមតិស្វាគមន៍កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា ជំងឺរាតត្បាត Covid-19 កំពុងជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពសេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ពិភពលោក។ ទទួលយកតួនាទីជាប្រធានអាស៊ានក្នុងបរិបទបែបនេះគឺជាបទពិសោធន៍ថ្មីទាំងស្រុងចំពោះវៀតណាមក៏ដូចជាសម្រាប់ប្រទេសនានាដែលជាសមាជិកអាស៊ាន និងដៃគូអាស៊ាន។ ទោះយ៉ាងណាក្នុងស្មារតីមិនទុកឱ្យជំងឺរាតត្បាតរារាំងដល់សកម្មភាពសហប្រតិបត្តិការអាស៊ានទេ ព្រមទាំងដោយផ្អែកលើប្រធានបទនៃអាស៊ានឆ្នាំ ២០២០ គឺ “ភាពស្អិតរមួត និងការឆ្លើយតប” អាស៊ាន និងបណ្តាដៃគូនានាបានមានការឆ្លើយតបក្នុងតថភាពថ្មីៗប្រកបដោយបុរេសកម្ម និងបានរៀបចំសកម្មភាពជាច្រើនតាមទំរង់ប្រព័ន្ធវីដេអូ ដូចជាកិច្ចប្រជុំ ARF DOD លើកនេះផងដែរ។

លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានរំលឹកឡើងវិញពីរាល់លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានស្តីពី Covid-១៩  កិច្ចប្រជុំកំពូលអាស៊ានបូក ៣ ស្តីពី Covid-១៩  សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការទប់ស្កាត់ជំងឺឆ្លង ការរៀបចំការហាត់សមស្តីពីយន្តការដោះស្រាយស្ថានការណ៍នៃការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ រវាងពេទ្យយោធានៃបណ្តាប្រទេសអាស៊ានតាមប្រព័ន្ធវីដេអូដើម្បីចែករំលែកបទពិសោធន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណីដែលប្រទេសទាំងអស់កំពុងប្រឈមមុខ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជឿជាក់ថា ជោគជ័យនៃកិច្ចប្រជុំ ARF DOD នេះនឹងជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ជោគជ័យនៃកិច្ចប្រជុំគោលនយោបាយសន្តិសុខ ARF លើកទី ១៧ (ASPC-17) នាពេលខាងមុខ ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានមានប្រសាសន៍ថា នេះជាលើកទី ១ ហើយដែលកិច្ចប្រជុំ ARF DOD ត្រូវបានរៀបចំឡើងតាមទំរង់ប្រព័ន្ធវីដេអូ។ ដោយផ្អែកលើប្រធានបទនៃអាស៊ានឆ្នាំ ២០២០ ក្រសួងការពារប្រទេសវៀតណាមបានជ្រើសរើសប្រធានបទសម្រាប់បណ្តាញ់សហប្រតិបត្តិការការពារជាតិអាស៊ាននៅឆ្នាំ ២០២០ គឺ “កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានមួយប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប” ។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ដល់បណ្តាញ់កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ក្រោមក្របខ័ណ្ឌ ARF។ ដោយបានកំណត់ថា នៅឆ្នាំ ២០២០ នឹងខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាព និងធ្វើឱ្យថ្មីនូវបណ្តាញ់នៃកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ។

រីឯខ្លួនវិញ លោក Chris Johnstone បានថ្លែងអំណរគុណចំពោះវត្តមានរបស់ប្រតិភូទាំងអស់  និងថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលបានធ្វើជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំ ARF DOD នេះ។

កិច្ចប្រជុំ ARF DOD នេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការប្រយុទ្ធប្រឆាំងនិងការរីករាលដាលជំងឺក្នុងក្របខ័ណ្ឌ ARF ហើយទន្ទឹមនឹងនេះដែរត្រៀមសម្រាប់កិច្ចប្រជុំ ASPC-17 ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៨ កក្កដា នាពេលខាងមុខ៕

បកប្រែដោយ Minh Trung