ឆ្នាំ២០២០ ជាឆ្នាំទី២០ ដែលក្រសួងការពារជាតិអូស្ត្រាលីជួយបណ្ដុះបណ្ដាលភាសាអង់គ្លេសឲ្យកងទ័ពប្រជាជនវៀតណាម។ វគ្គសិក្សាទាំងឡាយមិនគ្រាន់តែជួយសិក្ខាកាមលើកកម្ពស់កំរិតភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រីកសាមគ្គីភាព មិត្តភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរទៀតផង។

leftcenterrightdel
តំណាងទាំងឡាយចូលរួមពិធីបិទវគ្គសិក្សា

នាថ្ងៃ២៦ ខេមិថុនា ពិធីបិទវគ្គសិក្សាភាសាអង់គ្លេសដែលជួយបណ្ដុះបណ្ដាលដោយក្រសួងការពារជាតិអូស្ត្រាលីបានប្រព្រឹត្តទៅនៅអង្គភាពលេខ ៨៧១។ លោកវរសេនីយ៍ឯក Vu  Quoc Huy អនុប្រធានអង្គភាពលេខ៨៧១ បានឲ្យដឹងថា នេះគឺជាវគ្គសិក្សាដែលមានរយៈពេលខ្លីប៉ុន្តែមានគុណភាពខ្ពស់ សិក្ខាកាមទាំង១០០% បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា។

បន្ទាប់ពីរយៈពេល ២០ ឆ្នាំ កម្មវិធីនេះបានបណ្ដុះបណ្ដាលភាសាអង់គ្លេសឲ្យកងទ័ពវៀតណាមជាង ២៥០០នាក់។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏បណ្ដុះបណ្ដាលភាសាអង់គ្លេសឲ្យកងទ័ពវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Thuy Anh