អញ្ជើញចូលរួមមានវត្ដមានពីតំណាងអនុព័ន្ធយោធា និងស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅវៀតណាម ដូចជា អូស្រ្តាលី បេឡារុស្ស កម្ពុជា ចិន គុយបា កូរ៉េខាងជើង ឥណ្ឌា ឡាវ ម៉ាឡេស៊ី ម៉ូហ្សំប៊ិក មីយ៉ាន់ម៉ា កូរ៉េខាងត្បូង និងថៃ។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Ngoc Trung នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រយោធាប្រគល់លិខិតបញ្ជាក់ការសិក្សាជូននិស្សិតអន្តរជាតិ

 

ថ្លែងនៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Tran Ngoc Trung នាយករងវិទ្យាស្ថានវិទ្យាសាស្ដ្រយោធាបានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ វិទ្យាស្ថានវិទ្យាសាស្ដ្រយោធាបានរៀបចំវគ្គបណ្តុះបណ្តាលភាសាវៀតណាមដល់និស្សិតអន្តរជាតិចំនួន ៨២ នាក់ មកពី ១៤ ប្រទេស។ ក្នុងនោះមានសិក្ខាកាមចំនួន ៤២ នាក់មកពី ១៣ ប្រទេសបានបញ្ចប់កម្មវិធីបណ្តុះបណ្តាល ហើយទទួលបានលិខិតបញ្ជាក់ការសិក្សា។ ក្នុងឆ្នាំសិក្សាកន្លងទៅនេះ សិក្ខាកាមយោធាបរទេសទទួលបានលទ្ធផលសិក្សាគួរឱ្យកត់សម្គាល់ដោយមានចំនួនសិក្ខាកាមជិត ៨០% ទទួលបាននិទ្ទេស ល្អបង្គួរ និងល្អ។

leftcenterrightdel
សិក្ខាកាមអន្តរជាតិច្រៀងបទចម្រៀង “ខ្ញុំស្រលាញ់វៀតណាម” ជាភាសាវៀតណាម

លោកវរសេនីយ៍ឯក Tran Ngoc Trung រំពឹងថា សិក្ខាកាមអន្តរជាតិនឹងក្លាយជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ លោកជឿជាក់ថា សិក្ខាកាមដែលបានបញ្ចប់ការសិក្សាលើកនេះពេលត្រឡប់ទៅប្រទេសកំណើតវិញនឹងពង្រីកចំណេះដឹងដែលបានសិក្សានៅសាលានិងបំពេញបានល្អ​​នូវ​រាល់ភារកិច្ចរបស់ខ្លួនដែលថ្នាក់លើប្រគល់ជូន៕

បកប្រែដោយ Duy Hoan